Archive for the ‘អក្សរសិល្ប៍ខ្មែរ’ Category

h1

វណ្ណកម្មថ្មី “មេទ័ពជ័យសែន” ចេញលក់ហើយ

June 10, 2008

មេទ័ពជ័យសែន

ភ្នំពេញៈ យោង​តាម​អ្នក​រៀបចំ​បោះពុម្ពផ្សាយ​នៅ​ក្រុង​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ​វណ្ណកម្ម​ថ្មី ប្រលោម​លោក មេទ័ពជ័យសែន និង​មាន​ចេញ​លក់​ជា​ផ្លូវការ​នៅ​សប្តាហ៍​ក្រោយ។ លោក ហេង ថាល់ សាវុធ ដែល បាន​ចំណាយ​ពេល​តាំង​ពី​ឆ្នាំ២០០០ ដើម្បី​តាក់តែង​ប្រលោមលោក​នេះ បាន​ប្រាប់​កោះសន្តិភាព​តាម​អ៊ីម៉េល ថា ថ្ងៃទី១ មិថុនា ២០០៨ ប្រលោមលោក​របស់​ខ្ញុំ​និង​មាន​តាំង​លក់​តាម​តូប​លក់​សៀវភៅ បណ្ណាគារ ក្នុង​ក្រុង​ភ្នំពេញ និង​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

នៅ​ថ្ងៃ​នោះ​ ស្ថានីយ៍វិទ្យុ​បាយ័ន ក៍​នឹង​ធ្វើ​ការ​ប្រកាស​ជូន​ដំណឹង​៤ថ្ងៃ​ជាប់​គ្នា​ដែរ គឺថ្ងៃទី១-២-៣ និងទី៤ មិថុនា ២០០៨។

ប្រលោមលោក មេទ័ពជ័យសែន ជា​កំពូល​ប្រលោមលោក​ផ្នែក​យុទ្ធគុន វេទមន្ត អាថ៌កំបាំង ស្នេហា ផ្សងព្រេង​ប្រឌិត​តាម​លំនាំ​ប្រវត្តិសាស្ត្រ​ខ្មែរ ក្នុង​សម័យ​លង្វែក ដែល​ជា​ស្នាដៃ​និពន្ធ​ដោយ​លោក ហេង ថាល់ សាវុធ ដែល​បច្ចុប្បន្ន​រស់នៅ​រដ្ឋ​ម៉េន សហរដ្ឋ​អាមេរិក។

បាន ​អាន​ប្រលោមលោក​រឿង “មេទ័ពជ័យសែន” នឹង​ធ្វើ​ឱ្យ​មិត្ត​អ្នក​អាន​ ជាពិសេស​យុវ័ន និងយុវតីខ្មែរ ដែល​ស្នេហា​អក្សរសាស្ត្រខ្មែរ បាន​ដឹង​ពី​ប្រវត្តិ​តស៊ូ និង​ទឹកចិត្ត​ប្តូរ​ផ្តាច់​របស់​វិរមេទ័ពខ្មែរ​ក្នុង​សម័យ​នោះ។

លើស​ពីនោះ​ នឹង​ធ្វើ​ឱ្យ​មិត្ត​អ្នកអាន​ចំណេញ​អារម្មណ៍​ភ្លឺថ្លា បាត់​អស់​ការ​អផ្សុក និងទទួល​បាន​ប្រាក់​រង្វាន់ ទៀត​ផង។

សូម ​កុំ​ភ្លេច​រក​ជាវ និង​អាន​សៀវភៅ​ប្រលោមលោក “មេទ័ពជ័យសែន” ដែល​មាន​តាំង​លក់​តាម​តូប​លក់ សៀវភៅ​ បណ្ណាគារ​ក្នុង​ក្រុង​ភ្នំពេញ និង​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

មិត្ត ​អ្នក​អាន មិន​ត្រឹម​តែ​បាន​រីករាយ ទទួល​បាន​ចំណេះដឹង​ពី​ស្នាដៃ​នេះ​ប៉ុណ្ណោះទេ ហើយ​ថែម​ទាំង​មាន ឱកាស​ឈ្នះ​រង្វាន់​ពី​សៀវភៅ​នេះ​ទៀត ឯ​តំលៃ​ក៍​ថោក​សមរម្យ ត្រឹម​៥ពាន់​រៀល។ បាន​អាន​សៀវភៅ​នោះ មិត្ត​អ្នក​អាន​និង​បាន​ដឹង​ពី​លក្ខខណ្ឌ នៃ​ការ​ចូលរួម​ឈ្នះរង្វាន់ ដែល​មាន​សរសេរ​ភ្ជាប់ស្រាប់។

ទោះ ​ជា​យ៉ាងណា អ្នក​និពន្ធ​បាន​បញ្ជាក់​ថា ប្រាក់រ​ង្វាន់​នឹង​កំណត់​យក​តាម​ចំនួន​ដែល​បាន​ផ្សាយ​តាម គេហទំពរ​របស់​កាសែត​កោះសន្តិភាព​នេះ ហើយ​ចំនួន​ដែល​មាន​ដាក់​នៅ​ក្នុង​សៀវភៅ​ប្រលោមលោក ភាគ១ ចាត់​ទុក​អាសារបង់​វិញ។ លោក​បាន​ប​ន្ត​ថា ដំណើរ​ការ​ចាប់​ឆ្នោត និង​ធ្វើ​ឱ្យ​ឡើង​ដោយ​យុត្តិធម៌ បំផុត។ ក្នុងនោះ​ឈ្មោះអ្នក​ឈ្នះរង្វាន់​ទាំងអស់ និង​មាន​បោះពុម្ភ​ផ្សាយ​ក្នុង​សៀវភៅ​ភាគ២ផង​ដែរ និង​ក្នុង​ទស្សនា​វដ្តី ឡ្វគ ស្លឹកមាស។

លោកសាវុធ បានសង្កត់​ធ្ងន់ថា ការ​ចេញ​ផ្សាយ​សៀវភៅ​ប្រលោមលោក​នេះ លោក​ដឹង​ថា មិន​ចំណេញ​នោះទេ ប៉ុន្តែ​លោក​រំពឹង​ថា ប្ឆូន​និស្សិត និង​បញ្ញវន្ត​ដែរ នឹង​បាន​អាន​ស្នាដៃ​នេះ និង​ទទួល​បាន​ចំណេះ​ដឹង ខ្លះ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ។

លោក ​សាវុធ ក៍​បាន​ថ្លែង​អំណរគុណ​ចំពោះ​មិត្ត​អ្នកអាន និង​មិត្តភក្តិ​ទាំងអស់​នៅ​ជំវិញ​ពិភពលោក ដែល ផ្ញើសារ​អ៊ីម៉េល​ជាច្រើន ក៍​ដូច​ជា​ការ​គាំទ្រចំពោះ​ស្នាដៃ​របស់​លោកនេះ។

រង្វាន់ទី១ ៖ ១រង្វាន់ៈ ប្រាក់ចំនួន​២០ម៉ឺន​រៀល និង​ស៊ីឌី​ចំរៀង​៥បទ ១បន្ទះ របស់អ្នកនិពន្ធ។

រង្វាន់ទី២​ ៖ ១រង្វាន់ៈ ប្រាក់ចំនួន១៥​ម៉ឺនរៀល និងស៊ីឌី​ចំរៀង​៥បទ ១បន្ទះ របស់​អ្នកនិពន្ធ។

រង្វាន់ទី៣ ៖ ១រង្វាន់ៈ ប្រាក់​ចំនួន​១០ម៉ឺនរៀល និងស៊ីឌី​ចំរៀង​៥បទ ១បន្ទះ​របស់​អ្នកនិពន្ធ។

លោកអ្នក​អាច​ទាក់ទង លោក ហេង ថាល់សាវុធ តាម​រយៈ​អ៊ីម៉េលៈ touchh2004@yahoo.ca

————————————

អត្ថបទនេះ ដកស្រង់ចេញពីកាសែត កោះសន្តិភាព