Archive for the ‘រូបភាពថ្ងៃនេះ’ Category

h1

ស្ពានមុន្នីវង្សថ្មី នាពេលព្រះអាទិត្យរះ

September 22, 2009

កុំឲ្យ​គេ​ថា​អត់​ដែល​ស្គាល់​វត្តវ៉ា ថ្ងៃ​ភ្ជុំ​បិណ្ឌ​​ទី​មួយ ខ្ញុំ​បាន​ព្យាយាម​​ក្រោក​ពី​ម៉ោង​៤.៣០ព្រឹក ដើម្បី​ជួប​ជុំ​គ្នា​​បាន​បួន​នាក់ ទៅ​បោះ​បាយ​បិណ្ឌ​នឹង​គេ។ ពេល​ត្រឡប់​មក​ផ្ទះ​វិញ ទើប​តែ​ព្រលឹម​ស្រាងៗ។ ខ្ញុំ​ឃើញ​​មេឃ​ខៀវ​​ល្អ​ពេក ក៏​យក​កាមេរ៉ា​​មក​សាក​មើល។ អាប្អូន​ម្នាក់​នៅ​ជាប់​ផ្ទះ​​ដែល​​ទៅ​​បោះបាយ​បិណ្ឌ​ជាមួយ​គ្នា ឃើញ​ដូច្នេះ​​ក៏អូស​ម៉ូតូ​​ចេញ​បបួល​ខ្ញុំ​ជិះលេង​ក្រែង​​បាន​រូប​ខ្លះ។ ជិះ​ត្រិកៗ ក៏​មក​ដល់​ស្ពាន​​ភ្លោះ​មុន្នីវង្ស​ថ្មី​នេះ​​ឯង ក៏​​បាន​​​​ផ្តិត​រូបភាព​មក​ចែក​គ្នា​​មើល​កំសាន្តលេង… :D

h1

And this is your photo

September 15, 2009

h1

វត្តសន្សំកុសល

September 9, 2009

វត្តសន្សំកុសល

កុំថា​ខ្ញុំមិនចេះទៅវត្តណា៎… ថ្ងៃ​នោះ​ខ្ញុំអត់អីជិះ ក៏ពឹង​យាយ​ឲ្យ​មក​យក ហើយខ្ញុំ​ក៏ចាំនៅក្បែរវត្ត​ ក៏​ឈៀង​ចូល​ដាក់ម៉ាប៉ុស្ត៍​ឆាច់! សរុបទៅគឺមិនទាន់ទៅវត្ត​ដដែល…

h1

នឹកសង្សារ

September 9, 2009

h1

បើមានគេសំឡុត…

June 12, 2009

ក្នុង​ស្មារតី​ពង្រឹង​សុវត្ថិភាព សន្តិសុខ និង​សេចក្តី​ទុកចិត្ត​របស់​ប្រជា​ពលរដ្ឋ​នៅ​​តាម​​វើតប្រេស​ឬប្លក់ស្ប៉ត​ ឬអី្វ​ផ្សេង​ទៀត ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​ទាំងឡាយ​​ ជា​ពិសេស​ម៉ូតូ​ឌុប ខ្ញុំ​សូម​ជម្រាប​ថា ប្រសិន​បើ​អ្នក​ត្រូវ​ ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ធ្វើបាប​រាងកាយ​ឬផ្លូវចិត្ត​ផ្សេងៗ ដូចជា​ពួក​វាយ​ក្មេងយក​លុយ ពួក​ស្ទាក់​គំរាម​សំឡុតយក​លុយ​តាម​ទី​ស្ងាត់ឬ​ទី​ប្រជុំជន​ដូចជា​នៅ​តាម​ភ្លើងស្តុប ​ដោយ​សំឡុត​ទារ​ហួស​ហេតុ​លើស​ពី​បទ​បញ្ជា ធ្វើឲ្យ​ខូច​ខាត​​ពេល​វេលា​​ ការងារ ​និង​​លុយកាក់​​ដែល​​ខំ​​រក​ហូរ​​ញើស​​ហូរឈាម ផាត់​​តែ​ថ្លៃ​សាំង​ក៏​ស្ទើរ​តែ​អស់​វិញ​នោះ​ សូម​អ្នក​ប្រាប់​ឲ្យ​គេ​ដឹង​ថា​ ខ្ញុំ​គឺ​ជា​មេ​របស់​អ្នក ហើយ​ឲ្យ​រូប​នេះ​ទៅ​គេ​ទៅ គេ​ប្រាកដ​ជា​ញាក់​សាច់​មិន​ខាន… សូម​សំណាងល្អ​មាន​ដល់​អ្នក​គ្រប់​គ្នា…! ទន្ទឹម​នឹង​​ការ​បង្ហាញ​រូបថត​នេះ​ទៅ​គេ​ដែរ សូម​អ្នក​សំឡឹង​រក​​មើល​​ផ្លូវណា​ទូលាយ និង​ដោះ​ស្បែក​ជើង​ចេញ​ឲ្យ​ហើយ ក្នុង​ករណី​គេ​មិនខ្លាច…

DSC00611 copy

h1

ស្អីហ្នឹង ចម្លែកម្ល៉េះ…?

June 1, 2009

UFO

កាលពីល្ងាចមិញ ខ្ញុំអង្គុយលេង​ជាមួយយាយ មើលគេទាត់បាល់ចុះឡើង ស្រាប់តែឃើញវត្ថុដ៏ចម្លែកនេះ ក៏ប្រញាប់ប្រញាល់ថតរូបភាពយ៉ាងរហ័ស យកមកចែកគ្នាមើល…

h1

តែ១០នាទីទេ?

November 14, 2008

water-festival

រូបនេះថតថ្ងៃបុណ្យអុំទូក

យប់​នោះ​ខ្ញុំ​មាន​កិត្តិយស​យ៉ាង​ខ្ពង់​ខ្ពស់​ដោយ​ត្រូវ​បាន​អញ្ជើញ​ដោយ ឌី ឲ្យ​ទៅ​សម្រាក​នៅ​ផ្ទះល្វែង​ដ៏​ថ្មី​ស្រឡាង​របស់​គាត់​ មួយ​យប់ នៅឯ​បុរីពិភពថ្មី។

អម​ដំណើរ​ដោយ​ឌី​ និងស៊ា ម៉ោង​ប្រមាណ​៩​យប់ ខ្ញុំ​មក​ដល់​ផ្លូវ​បត់​ចូល ដែល​មាន​ផ្ទាំង​ប៉ាណូ​មួយ​ផ្សាយ​ពី​បុរី​នេះ ដែល​ក្នុង​នោះ​ដែរ គេ​មាន​សរសេរ​អក្សរ​ថា “ជិះ​តែ​១០​នាទី​ប៉ុណ្ណោះ”….

ជិះ​បត់​ចូល​មិន​ទាន់​បាន​ប៉ុន្មាន​ផង ត្រូវ​បាន​ស្វាគមន៍​ដោយ​គ្រលុក​រាប់​រយ​រាប់​ពាន់ ដែល​មួយៗ​មាន​មាឌ​សឹង​កន្លះម៉ែត្រ… ធ្វើ​ឲ្យ​នឹក​ឃើញ​ដល់​រន្ធ​បាយខុំ​ដែល​ខ្ញុំ​ធ្លាប់​លេង​កាល​វ័យ​កុមារ ព្រម​ទាំង​យូរៗ​ម្តង​ឃើញ​មាន​រណ្តៅលូ​យ៉ាង​ធំ​ដែល​គ្រាន់​តែ​ឃើញ​ក៏​ព្រឺ​ សំបុរ ព្រោះ​បើ​អ្នកណា​ជិះ​មិន​ប្រយ័ត្ន ក្លាយ​ទៅ​ជា​ក្បាល​មឿង​សម្រាប់​រន្ធ​មួយ​នេះ គឺ​វេទនា​មិនខានទេ។

រវល់​តែ​គេច​គ្រលុក​មិន​សូវ​ជា​បាន​សម្លឹង​ទៅ​មុខ​ឆ្ងាយ ណាមួយ​ងងឹត​ទៀត​ក៏​មើល​មិន​ឃើញ ស្រាប់​តែ​ឃើញ​ទឹក​ឡើង​ល្ហល្ហាច ទើប​ដឹង​ខ្លួន​ថា​មក​ដល់​ភូមិ​ទាហាន​ជើង​ទឹក។ រឹតតែ​អស្ចារ្យ​ណាស់​ទៅ​ទៀត ការ​ដែល​ឆ្លង​កាត់​ទឹក​នេះ​ផុត​ដោយ​មិនទទឹកជើង(ទម្លាក់​ជើង​ជ្រែង​ទប់​លំនឹង ​ម៉ូតូ) ចាត់​ទុក​ថាពូ​កែ​ជិះ​ណាស់ ព្រោះ​មាន​ដុំ​ថ្ម​ធំៗ​ប្រហែល​ដុំ​ឥដ្ឋ​ខ្លះ​ក៏​ធំ​ជា​ង​ដុំ​ឥដ្ឋ​ទៅ​ទៀត ក្រាល​ពី​ក្រោម​​ផ្ទៃ​ទឹក​នោះ។

ទី​បំផុត​ក៏​មក​ដល់​ផ្ទះ​ឌី ដែល​ពេលវេលា​សរុប​មិន​តិច​ជាង​២០​នាទី​ទេ។ សម្រាក​មួយយប់ ព្រឹក​ឡើង​ឡើង​ទៅ​ខាង​លើ​មើល​ទេសភាព ក៏​បាន​ឃើញ​រូបភាព​ដ៏​គួរ​ឲ្យ​គយគន់​មួយនេះ​(បង្ហាញខាងលើ) មក​បង្ហាញ​ជូន​អ្នក​ទាំងអស់​គ្នា​នៅ​ទីនេះ​ទៅ។ មើល​ចុះ​ថ្ងៃ​អុំទូក ប្រជាពលរដ្ឋ​ភូមិនេះ​បែរ​ជា​ចែវក្បូន​ទៅ​វិញ… តែ​ទោះ​ជា​យ៉ាង​ណា​ក៏​គ្រាន់​បើ​ជាង​ភូមិ​ខ្ញុំ​កាល​ពី​ទសវត្សរ៍​៩០​ដែរ ដែល​កាល​នោះ​ខ្ញុំ​លុយ​តែ​ទឹក​ទេ គ្មាន​ក្បូន​ជិះ​អ៊ីចឹង​ផង…

ពេល​ជិះ​មក​វិញ​ទើប​ខ្ញុំដឹង​ថា ផ្សារ​ដី​ហុយ ដែល​ខ្ញុំ​ធ្លាប់​តែ​ឮ​តែ​មិន​ស្គាល់ ស្ថិត​នៅ​ម្តុំ​ហ្នឹង​សោះ។ ប៉ុន្តែ​មាន​ឃើញ​ដី​ហុយ​ឯណា បើ​ទឹក​លេច​ប្រៀប​ថ្នល់​ហើយ​ហ្នឹង… ស្រួល​ម្យ៉ាង​កុំ​ឲ្យ​ហុយ​ដី…

h1

អស្តង្គត

October 6, 2008

វិមានឯករាជ្យ, ភ្នំពេញ

h1

ស្រគត់ស្រគុំ

October 2, 2008

ស្រុកពញាឮ ខេត្តកណ្តាល, ភ្ជុំបិណ្ឌ ២០០៨

h1

រូបអ្នកណាហ្នឹង?

September 25, 2008