h1

ស្ពានមុន្នីវង្សថ្មី នាពេលព្រះអាទិត្យរះ

September 22, 2009

កុំឲ្យ​គេ​ថា​អត់​ដែល​ស្គាល់​វត្តវ៉ា ថ្ងៃ​ភ្ជុំ​បិណ្ឌ​​ទី​មួយ ខ្ញុំ​បាន​ព្យាយាម​​ក្រោក​ពី​ម៉ោង​៤.៣០ព្រឹក ដើម្បី​ជួប​ជុំ​គ្នា​​បាន​បួន​នាក់ ទៅ​បោះ​បាយ​បិណ្ឌ​នឹង​គេ។ ពេល​ត្រឡប់​មក​ផ្ទះ​វិញ ទើប​តែ​ព្រលឹម​ស្រាងៗ។ ខ្ញុំ​ឃើញ​​មេឃ​ខៀវ​​ល្អ​ពេក ក៏​យក​កាមេរ៉ា​​មក​សាក​មើល។ អាប្អូន​ម្នាក់​នៅ​ជាប់​ផ្ទះ​​ដែល​​ទៅ​​បោះបាយ​បិណ្ឌ​ជាមួយ​គ្នា ឃើញ​ដូច្នេះ​​ក៏អូស​ម៉ូតូ​​ចេញ​បបួល​ខ្ញុំ​ជិះលេង​ក្រែង​​បាន​រូប​ខ្លះ។ ជិះ​ត្រិកៗ ក៏​មក​ដល់​ស្ពាន​​ភ្លោះ​មុន្នីវង្ស​ថ្មី​នេះ​​ឯង ក៏​​បាន​​​​ផ្តិត​រូបភាព​មក​ចែក​គ្នា​​មើល​កំសាន្តលេង… :D

7 comments

  1. យី!ចេះទៅបោះ​បាយ​បិណ្ឌអីណា!​ បាយ​បិណ្ឌគេធ្វើមិចខ្លះ?


    • ធ្វើពីបាយដំណើប មូលដុំៗតូចៗ! យាយអ្នកធ្វើទេ ខ្ញុំចាំតែបោះ​ប៉ុណ្ណោះ! :D


  2. អូភ្លេច! ថតរូបបានស្អាតផង! ក្លាយជា ជាងថតរូបពីកាលហ្នឹង? មួយសន្លឹកថ្លៃម៉ាណដែរ?


    • ម៉ាប៉ុស្ត៍ ១៥០០រៀល! ថតនៅមុខវាំង ចង់​បានរូបទៅយក​នៅកំពង់សោម…


  3. សងខាងផ្លូវសុទ្ធតែយួន!


    • បងប្អូនយើងទេតើ! ;) )


      • មែន​ហើយ​បង​ប្អូន​ម៉ឺន​ឆ្នាំ​នឹង​គ្នា :)



Leave a Comment