
បើមានគេសំឡុត…
June 12, 2009ក្នុងស្មារតីពង្រឹងសុវត្ថិភាព សន្តិសុខ និងសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋនៅតាមវើតប្រេសឬប្លក់ស្ប៉ត ឬអី្វផ្សេងទៀត ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញទាំងឡាយ ជាពិសេសម៉ូតូឌុប ខ្ញុំសូមជម្រាបថា ប្រសិនបើអ្នកត្រូវ ប្រឈមមុខនឹងការគំរាមកំហែងធ្វើបាបរាងកាយឬផ្លូវចិត្តផ្សេងៗ ដូចជាពួកវាយក្មេងយកលុយ ពួកស្ទាក់គំរាមសំឡុតយកលុយតាមទីស្ងាត់ឬទីប្រជុំជនដូចជានៅតាមភ្លើងស្តុប ដោយសំឡុតទារហួសហេតុលើសពីបទបញ្ជា ធ្វើឲ្យខូចខាតពេលវេលា ការងារ និងលុយកាក់ដែលខំរកហូរញើសហូរឈាម ផាត់តែថ្លៃសាំងក៏ស្ទើរតែអស់វិញនោះ សូមអ្នកប្រាប់ឲ្យគេដឹងថា ខ្ញុំគឺជាមេរបស់អ្នក ហើយឲ្យរូបនេះទៅគេទៅ គេប្រាកដជាញាក់សាច់មិនខាន… សូមសំណាងល្អមានដល់អ្នកគ្រប់គ្នា…! ទន្ទឹមនឹងការបង្ហាញរូបថតនេះទៅគេដែរ សូមអ្នកសំឡឹងរកមើលផ្លូវណាទូលាយ និងដោះស្បែកជើងចេញឲ្យហើយ ក្នុងករណីគេមិនខ្លាច…

ហាហាហា ស្មានតែហំ ខំតែអាន។ លើកអើយ អាចឹងសោះ។ ហាហាហា
សាកមើលសិនទៅ គ្រាន់បើជាងឲ្យគេសំឡុតហ្នឹងណា៎! បើឃើញថាគ្មានប្រសិទ្ធិភាពហើយ នៅស្ងៀមធ្វើអីទៀត?!!
មុខឡើងកាចាស់…
យី បើក្មេងគេម៉េចនឹងខ្លាច??!
ថាអោយគេខ្លាំងៗម៉េះ ប្អូនរដ្ធ? តិចគេទៅចងកូនដៃស្លាប់
មានថាខ្លាំងៗឯណាបង! ចង់ដឹងថាមុខកាចហ្នឹងយ៉ាងម៉េច… ហាហា ពេលឃើញ ពីណាគេរត់មុនចាំមើល… និយាយចឹង ចង់ដោះវ៉ែនតាហ្នឹងចេញ ម៉េចដែរ!!!
ង្ហាប់! ដោះទៅ សូម្បីតែកូនក្មេងក៏មិនខ្លាចផង…
មើលពីក្រោយគេហៅ បងៗៗៗ ដល់ពេលទៅជិតងាកម៉ោ ដោះវ៉ែនតាចេញ! អ្ហូ!! លោកអ៊ំ… អ៊ំឈ្មោះបូរាណមែនទេ? កាកាកា ម៉ោលេងប្លក់បើមិនបានរករឿងគេទេ មិនអស់ចិត្តម៉ងខ្ញុំ…
ណៃស៍ឡាន់ឆ៍
ស្អីគេ ណៃស៍ឡាន់ឆ៍?
និយាយត្រង់ៗទៅ បូរាណឯង មុខដូចពូម្នាក់ខ្ញុំស្គាល់
ណៃស៍ឡាន់ឆ៍ = អាហារថ្ងៃត្រង់ស្អាត។
បើអត់វែនតាវិញ “បូរាណឯង មុខដូចអុំម្នាក់ខ្ញុំស្គាល់” បាត់ហើយ…!
មិនមែនទេ គឺ មុខដូច តាម្នាក់ខ្ញុំស្គាល់ វិញ។ ហាហាហា
អ៊ឺ….
ពេលអត់វែនតាពូ តែបើមានវែនតា សង្ស័យប្អូនទៅវិញដឹង
សុខសប្បាយ?
ចុម !! ហាសហា លេងស្ទីលដូចខ្ញុំដែរ!!
ទុកសំឡុតក្មេង
មុខកញ្ចាស់ហើយ ហើមទៀត អាសូរនាងៗណាទេដែលបានប្រុសមុខយ៉ាប់ចឹងធ្វើជាគូរ :-p
ខ្ញុំមុខមិនឡូយ ដូចឥណ្ឌាលក់មុងទេ! អា! ឥណ្ឌាហូលីវូតទេ… តែខ្ញុំមានអ្វីផ្សេងពីហ្នឹង