
អមរាមាសបង – ភាគ២
April 19, 2009ថ្ងៃនៃក្តីស្រឡាញ់ មកដល់…
ម៉ោង៣.៣០នាទីល្ងាច ប្រសិទ្ធិ៍រៀបចំខ្លួនរួចជាស្រេចនឹងចេញទៅក្រៅ។ ប្រសិទ្ធិ៍ផ្ញើសាទូរស័ព្ទឲ្យអមរា ហើយរង់ចាំមួយសន្ទុះមិនឃើញឆ្លើយតប ក៏ហៅទូរស័ព្ទទៅអមរា តែនាងបានបិទទូរស័ព្ទទៀត។
ប្រសិទ្ធិ៍បានមកដល់កន្លែងណាត់ជាមួយលក្ខិណា។ ប្រសិទ្ធិ៍មិនស្គាល់ពីភិនភាគរបស់លក្ខិណាទេ ទើបឈរចាំមួយកន្លែង។ ស្រាប់តែមាននារីម្នាក់មកកេះប្រសិទ្ធិ៍ពីក្រោយខ្នងមែន។ ប្រសិទ្ធិ៍ងាកក្រោយមើល ស្រាប់តែ…
“បងភ្ញាក់ផ្អើលណាស់មែនទេ? អ្វីៗដែលយើងធ្លាប់និយាយគ្នា គឺបងចាំបានល្អណាស់ ប៉ុន្តែបងភ្លេចថាបងបានប្រាប់អូននៅថ្ងៃមួយ ថាបងស្គាល់នារីម្នាក់អនឡាញ ឈ្មោះបេប៊ី….” អមរានិយាយទាំងភ្នែករលីងរលោង ហើយក្រឡេកឃើញផ្កាកូឡាបពណ៌លឿងមួយទងនៅកន្ត្រកម៉ូតូរបស់ប្រសិទ្ធិ៍ ធ្វើឲ្យទឹកភ្នែករបស់នាងស្រក់ហូរញាប់ដូចទឹកភ្លៀង… រួចនាងក៏រត់គេចពីប្រសិទ្ធិ៍យ៉ាងលឿនបាត់ទៅ។
ប្រសិទ្ធិ៍បានតាមរកអមរាជាច្រើនកន្លែង តែរកមិនឃើញឡើយ។ យប់កាន់តែជ្រៅ ប្រសិទ្ធិ៍កាន់តែបារម្ភ។
ក្រោមដើមដូងជាជួរ នាមាត់បឹងមួយ អមរាអង្គុយស្រងេះស្រងោចខ្លោចផ្សាតែម្នាក់ឯង។ ជំនោររាត្រីបក់ផាត់ប៉ះកាយា ធ្វើឲ្យអមរារឹតតែកណ្តោចកណ្តែងខ្លាំងឡើង។ ប្រសិទ្ធិ៍ដើរថ្នមៗ មកអង្គុយក្បែរអមរា… “បងសុំទោស បងខុសហើយ…” ប្រសិទ្ធិ៍លូកដៃកាន់ដៃអមរា។ អមរាដកដៃ ហើយបែរមុខចេញពីប្រសិទ្ធិ៍។ នាងគិតតែយំ…។ “អូនឈប់យំ ឈប់ខឹងបងបានទេ….? អូនក្តិចបងមកចុះ ក្តិចត្រង់ណាក៏បានដែរ ឲ្យតែអូនឈប់យំ…”
(បទ ៖ ជូតទឹកភ្នែកទៅអូន ច្រៀងដោយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត)
បីថ្ងៃក្រោយមក….
“អមរាឯងឈប់ខឹងប្រសិទ្ធិ៍ហើយឬនៅ?” មិត្តភក្តិអមរាសួរនាងពេលចេញពីសាលារៀននៅយប់មួយ។ “ហេតុអីត្រូវឈប់?” អមរាសំឡុតមិត្តភក្តិនាងវិញ។
ជិះម៉ូតូចេញពីសាលា អមរាឃើញមានចរាចរស្ទះណែន នៅត្រង់ស្តុបមួយជិតសាលានាង។ មនុស្សម្នា កង់ ម៉ូតូ ស៊ីក្លូ ឡាន ចរយឺតៗ មិនព្រមទៅមុខហួសសោះ។ ម៉ូតូមួយដួលផ្ងារច្រងាងនៅកណ្តាលផ្លូវ។ ក្លិនឈាមឆ្អាបឈួលច្រមុះ។ មនុស្សមួយហ្វូងរោមជុំមនុស្សម្នាក់កំពុងដេកស្តូកស្តឹង។ មនុស្សពីរបីនាក់នៅកណ្តាលហ្វូងមនុស្ស ស្រែកទ្រហោយំហ៊ូៗ។ មនុស្សម្នាជជែកពីហេតុការណ៍ដែលខ្លួនបានឃើញ យ៉ាងកងរំពងផ្លូវ…
“ហ៊ឺយ! ស្រុកយើងស្រួលដែរ… ឲ្យតែមានឡានជិះ កិនពីណាកិនទៅ កិនហើយជិះរត់បាត់ទៀត មើលតែកិនឆ្មារកិនកណ្តុរអ៊ីចឹងវឺយ…!”
“មកពីគាត់និយាយទូរស័ព្ទដែរហ្នឹង បានជាមិនចាប់អារម្មណ៍នឹងឡាន…”
“ចុះពីណាទៅដឹងថាឡានហ្នឹងវាឆ្លងភ្លើងក្រហមយ៉ាងងងើលអ៊ីចឹង…?!”
“អើ! សំណាងដែរ ខ្ទាតទូរស័ព្ទហើយ គេរើសឲ្យវិញ…”
“អើ! កុំតែទូរស័ព្ទកញ្ចាស់រ៉េ…”
មកដល់ផ្ទះប្រហែលមួយម៉ោង មិត្តភក្តិរបស់អមរាបានទូរស័ព្ទមកម្តាយរបស់នាង។ “អមរា ឯងទប់អារម្មណ៍ណា គ្នាមានដំណឹងអាក្រក់ប្រាប់ឯង”។ “ដំណឹងអាក្រក់អីទៅ?”។ “គឺ… គឺប្រសិទ្ធិ៍…”។ “បងប្រសិទ្ធិ៍កើតអី!?” អមរាស្រែកសួរស្ទើរភ្លាត់សំឡេង។ “ប្រសិទ្ធិ៍គ្រោះថ្នាក់ចរាចរប៉ុន្មានម៉ោងមុននេះ… គាត់លេងបានមកជួបពួកយើងទៀតហើយ…” មិត្តភក្តិរបស់អមរានិយាយផងយំផង “ម្តាយរបស់គាត់ប្រាប់ថា លេខហៅចេញចុងក្រោយក្នុងទូរស័ព្ទរបស់គាត់ គឺជាឈ្មោះរបស់ឯង។ គ្នាគិតថាគាត់មកចាំជួបឯងនៅសាលា ហើយក៏មានគ្រោះថ្នាក់ទៅ..។ អាឡូ!? អមរា!? ឯងឮគ្នានិយាយទេ…? ម្តេចមិនឆ្លើយ…? អាឡូ…!?”។
អមរាបើកភ្នែកព្រឹមៗ ឃើញឪពុកម្តាយនិងមិត្តភក្តិរបស់នាង អង្គុយសំឡឹងមើលនាងដោយក្តីអាណិតអាសូរក្រៃលេង។ “ខ្ញុំនៅទីណាហ្នឹងម៉ាក់?”។ “កូននៅមន្ទីរពេទ្យ… កូនសន្លប់ពីរថ្ងៃហើយ…” ម្តាយអមរាឆ្លើយតបនាង ព្រមទាំងយកដៃអង្អែលក្បាលអមរាដោយក្តីស្រឡាញ់ ថ្នមលើសកែវភ្នែក។ មិនបានប៉ុន្មាន អមរានឹកឃើញឡើងវិញ ក៏គិតតែពីស្រែកទ្រហោយំ ហៅរកប្រសិទ្ធិ៍ “បងប្រសិទ្ធិ៍…! កុំទៅចោលអូនអី! ក្រែងបងសន្យាជាមួយអូនថានៅក្បែរអូនរហូតមែនទេ? មករកអូនវិញមកបងអឺយ… អូនសុំទោស អូនលែងបិទទូរស័ព្ទហើយ… បងហៅមកអូនចុះ អូនចាំស្តាប់សំឡេងបងហើយ….” អមរាស្រវេស្រវារកទូរស័ព្ទមកបើក។
ពេលបើកទូរស័ព្ទ ប្រព័ន្ធជូនដំណឹងពេលបិទទូរស័ព្ទ ប្រាប់ថាប្រសិទ្ធិ៍បានហៅមកអមរាជាងមួយរយដង។ ដោយឡែកមានសាមួយផ្ញើមកពីប្រសិទ្ធិ៍ដដែល តាំងពីថ្ងៃទី១៤ ខែកុម្ភៈ វេលាម៉ោង៣.៣០នាទី មានអត្ថន័យថា “អូនសំឡាញ់…! បងបានទិញផ្កាកូឡាបពណ៌លឿងសម្រាប់អូនហើយ។ មកលឿន បងចាំអូនកន្លែងដដែល ហើយយើងទៅជួបលក្ខិណាជាមួយគ្នាណា៎…!”៕៚
ការពិតមិនមែនដូច្នេះទេ។ នេះជារឿងប្រដិត រឿងពិតវិញគឺបុរសមានជំរើសក្នុងការពិចារណា។
ពីណាក៏គេពិចារណាដែរ មុននឹងសម្រេចចិត្តយកគ្នាជាគូ, មិនមែនតែបុរសឯណា…?! បើអ៊ីចឹងមិនមែនឃើញបុរសជាច្រើនត្រូវគេលែងក្បាលចោលរ៉េ :p ម៉េចទៀតម្ហើ?
Ok here are comment:
រឿងនេះមានចំនុចល្អច្រើន តួយ៉ាងដូចជា៖ ជាសាច់រឿងមួយអាចទាក់ទាញអ្នកអាន ឲ្យជក់ចិត្តដិតអារម្មណ៍ និងមានគំនិតអប់រំដល់យុវវ័យ។ អប់រំដល់យុវជន កុំឲ្យមានអត្តចរិកមិនច្បាស់លាស់។ ធ្វើជាមនុស្សប្រុស ត្រូវតែនិយាយ ឲ្យច្បាស់ កុំរេរា។ អប់រំដល់យុវតី កុំឲ្យចំណាយពេលវេលា សាកចិត្តគូសង្សារច្រើនពេក នាំតែពិបាកចិត្តខ្លួនឯង។ យើងជាស្រីគួរចំណាយពេល ធ្វើកិច្ចការ មានប្រយោជន៍ផ្សេងទៀត។ ចូរគិតថា បើគេស្រលាញ់យើងស្មោះទោះជាយ៉ាងណាក៏គេជ្រើសរើសយើងដែរ គ្រាន់តែយើងធ្វើខ្លួនឲ្យតែល្អ។ បើគេមិនជ្រើសរើសយើងទេ គឺមកពីគេមិនឃើញតំលៃយើង,
so just let him go then find another one who see our value. ម្យ៉ាងទៀត បើខាងបុរសធ្វើកំហុសដែលអាចលើកលែងបាន គួរតែលើកលែងដើម្បីកុំឲ្យស្តាយក្រោយនៅពេលក្រោយ។ បន្ថែមពីនោះ គឺអប់រំមនុស្សទាំងអស់ កុំឲ្យនិយាយទូរស័ព្ត ពេលបើកបរយានយន្ត។Although this love story consists many good points, it also has some powerless points. First, “ពេលបើកទូរស័ព្ទ ប្រព័ន្ធជូនដំណឹងពេលបិទទូរស័ព្ទ ប្រាប់ថាប្រសិទ្ធិ៍បានហៅមកអមរាជាងមួយរយដង។” អីគេ?បិទទូរស័ព្ទហើយ មាន missed call ដែរ? Second, សាច់រឿងហាក់ដូចជា ជាប់ៗគ្នា ប្រញាប់ទៅណាទេ…
សរុបសេចក្តីមក រឿងនេះល្អគួរសម។សូមអស់យេបល់…:D
សូមយាយដែរមើល៍….!
(full experience..)
សណ្តាប់ យាយចឹងអត់មានអីខុស té…….
**ចំពោះប្រពន្ធជូនដំណឹងពេលបិទទូរស័ព្ទ វិញនោះ ឌីសូមបញ្ជាក់ថា សេវានេះមាន……ចំនុចនេះប្រហែលជាអ្នកនិពន្ធចង់បង្ហាញពីបច្ចេកវិទ្យាទំនើបមកជាមួយដែរហើយមើលទៅ…… (I think…..)
ឌីហ្ហា?! អត់មានប្រពន្ធជូនដំណឹងពេលបិទទូរស័ព្ទទេ តែហ៊ានបិទ ត្រូវពិលរបស់ប្រពន្ធហើយ….
) (ប្រព័ន្ធ*)
សេវានឹងមានប្រព័ន្ធ1ណា?
មានមែនណា! ខ្ញុំមិនច្បាស់ថាប្រព័ន្ធមួយណាទេ តែដូចជា០១៦មានយូរហើយ!!! ០១៣វិញក៏មានដែរ ចេះជាងខ្ញុំទើបតែទូរស័ព្ទទៅភ្ជាប់ប្រហែល២ខែមុនម៉េះ? តែគេថាអត់ទាន់ដំណើរការទេ…
)
010 & 093 has……but v need 2 pay this service…….na…..
016, 012, 013 not sure…
សូមទោសផងណា! (សង្យោគសញ្ញា) នៅកុំព្យូទ័រខ្ញុំគាត់មិនទាន់មកពីស្រុកនិងណា….! ទើបតាមកដល់មិញ…..
016 អត់មានទេ…I always off my 016, and some friends called me. But when i turned it on គ្មានប៉ាកាច់ណា alert ប្រាប់ខ្ញុំថាមានគេ call មកពេលខ្ញុំ off ផងនឹង។
អុញ! បើអត់ភ្ជាប់សេវាគេផង??
សុំហៅប៉ាពន្ធគេថា អ៊ិចស្ពត (Expert) តាម៉ង់ទៅ…

***អាសេវាហ្នឹងទល់តាបង់ ម៉ានី ឲ្យគេហ៍ ទើបវា អាល៊តឲ្យយើងដឹង….. ដូចញុំបញ្ជាក់កាលពីងៃមុនចឹង (April 20, 2009 at 8:35 am) ហើយ បូរាណក៏ប៉ាជាក់មិញដែរ…….
អត់បង់លុយឲ្យគេផង ចង់ ឃើញ Alert……
អូយ ខ្មាស់គេណាស់ខ្ញុំ…;))
yeee…jos អត់ដែរឃើញអា network នឹងannounce that service ផងនឹង។ណាទៅដឹង។ marketing eak eak….
ណាគេទៅដឹង Marketing អីទៅ… ចង់ដឹងច្បាស់ទៅសួរ ក្រុមហ៊ុនណុងទៅ…..
ម៉េចក៏រឿងស្នេហា ចូលចិត្តតែចប់ដោយស្លាប់ម្នាក់ម្ល៉េះ ម៉េចមិនអោយប្រុសនិងស្រីដែលស្រលាញ់គ្នា ជួបគ្នាជាគូរ?
ចង់ធ្វើឲ្យកំសត់ម៉ាទិចហ្នឹងណា៎… ខ្ញុំមើលរឿង sad-ending រាល់ដង ជេរអ្នកនិពន្ធតែរហូតហ្នឹង ហាហា… ចាំរឿងក្រោយខ្ញុំធ្វើជាhappy-endingម្តង..
បើកវង់ក្រចកនិយាយដែរសិន៖ អាសេវាហ្នឹងគេមានយូរហើយទានជ្រាបទាំងអស់គ្នា ពិសេសកញ្ញាសណ្ដាប់ណា៎ ខ្ញុំប្រើសែលខាត ដាក់សេវាផ្ញើសំឡេងហ្នឹងពេលបិទទូរស័ព្ទ… តែច្រើនតែត្រូវមាត់រហូតព្រោះ គេមិនចេះប្រើ ហាហា ឬគេផ្ញើមកហើយ ខ្ញុំអត់មានលុយបើកសារសំឡេងស្ដាប់ ហាហា បន្តិចគេប្រាប់ឲ្យគេបិទវិញហើយ… ឲ្យថ្ងៃក្រោយបើបិទទូរស័ព្ទ ដឹងតែពីអត់ចូលម៉ងទៅ មិនបាច់សារសោអីទេ ។
អ្វីដែលខ្ញុំស្មានតាំងពីវគ្គ១ គឺត្រឹមត្រូវ ការពិតលក្ខិណាជាអមរាមែន! សម័យនេះអាចមានវិធីពិសោធន៍ចិត្តសង្សារអ៊ីចឹង តែនេះអ្នកនិពន្ធប្រាប់ពីបច្ចេកវិទ្យាទំនើបដូចជាការប្រើកុំព្យូទ័រទាក់ទងគ្នា និងកម្មវិធីជជែកកំសាន្ត មានទូរស័ព្តជាដើមផង ។ ខ្ញុំធ្លាប់ឮតែគេសាកតាមរយៈទូរស័ព្ទ បើគេសាកគេមិនសាកខ្លួនឯងច្នោះទេ ភាគចច្រើនគេសាកដោយឲ្យមិត្តភក្តិគេម្នាក់ទៀតមកសាកល្បងសង្សារ ឬអ្ន្កកកំពុងជិតក្លាយជាសង្សាររបស់ខ្លួន ។ វិធីនេះយុវវ័យសម័យថ្មីកំពុងពេញនិយមប្រើប្រាស់ នេះនិយាយចំពោះអ្នកមានបទពិសោធន៍ស្នេហាច្រើនទើបអាចចេះក្បួនដូច្នេះ ឬអ្នកមានស្នេហាដំបូង រៀនធ្វើតាមគេក៏មាន ។
សំយោគដូចតទៅ៖ រឿងនេះអ្នកនិពន្ឌចង់បង្ហាញថាមនុស្សប្រុសម្នាក់នោះ មើលស្រាលចំពោះសេចក្ដីស្នេហាពិតប្រាកដ ឬចំពោះខ្ញុំផ្ទាល់ថា គេជាមនុស្សដែលគិតងាយហើយលឿន ពុំទាន់មានជំនឿជាក់ផង ហ៊ានល្បងជួបស្រស់កល្យាណដែលពុំស្គាល់ភិនភាគសូម្បីបន្តិច (មិនចង់ថាប្រុសចិត្តងាយទេ) ។ ខ្ញុំយល់ថាវាគ្រាន់តែអារម្មណ៍មួយឆាវរបស់មនុស្សប្រុសប៉ុននោះ បើអាចទប់បានវាមិនកើតរឿងចឹងទេ ។ ស្រីណាមិនខឹង ស្រីណាមិនប្រចណ្ឌ (ការប្រចណ្ឌរបស់ស្ត្រីនិងបុរសមិនដូចគ្នាទេ ស្ត្រីនឹងបង្ហាញឲ្យឃើញថាប្រចណ្ឌភ្លាមៗ ភាគច្រើន) ស្នេហាគ្រាដំបូងរបស់ប្រសិទ្ធិ៍ និងលក្ខិណាពិតជាធ្វើឲ្យអមរា ខឹងខកខុចចិត្តមិនស្ទើរទេ ។ ឧបមាជាខ្ញុំវិញណា៎ ទោះបីជាពីមុនធ្លាប់ក្ដិច ធ្លាប់វ៉ៃដំយ៉ាងណាក៏ដោយ តែបើពេលនេះស្រីឃើញទិដ្ឋភាពបែបនេះ អារម្មណ៍ក្ដិចកាលមុនគ្រាន់ជាការស្រលាញ់ក្នក់ក្នាញ់ប៉ុននោះ ពេលនេះស្រីស្នេហ៍ស្នងមានតែរត់ចេញ ហើយយំឈឺចិត្តហ្នឹងឯង ។ ហ្នឹងហើយឲ្យរាង លោកក្សិត!!!
មនុស្សធ្វើខុសក៏ចេះកែខ្លួនដែរ!! អមរានៅតែស្រលាញ់ ហើយនាងក៏មិនគួរធ្វើរឿងចឹងៗដាក់ចំពោះសង្សារនាងដែរ តែបើមិនធ្វើអ៊ីចឹងនាងក៏មិនដឹងថា ប្រសិទ្ធិ៍មានចិត្តវៀចវេរដែរ តែលោកអើយ នាងយល់ខុសហើយ!! អ្វីដែលនាងធ្វើបានធ្វើឲ្យខ្លួននាងក្លាយជាវិប្បដិសារីម្នាក់…. ខ្ញុំយល់ពីចិត្តនាង ការពិតនាងគ្រាន់ចង់លលេងនិងសិទ្ធិ៍ប៉ុននោះ ។ ស្នេហាពួកគេគ្មានទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ទេ !! ត្រង់ហ្នឹងគ្រាន់ជាឈុតដែលអ្នកនិពន្ធចង់បំបែកពួកគេប៉ុននោះ…។
———
បូរាណអ្ហា!! ឈុតមួយនោះ ម៉េចក៏មិនឲ្យមានកូឡាបពីរទង… ខ្ញុំថាគួរតែមានពីរទង មួយក្រហម មួយលឿងណា៎…. បើទៅជួបលក្ខិណាទាំងពីរនាក់ជាមួយអមរា ក៏មិនគួរគ្មានរបស់អ្វីជូនលក្ខិណាដែរ ឬក៏កូឡាបលឿងនោះសម្រាប់តែអមរា ឬសម្រាប់តែលក្ខិណា? ឬដឹងថាអមរាអត់បានទៅជាមួយហើយទើបទិញតែព័ណ៌លឿងឲ្យលក្ខិណា? តែក្នុងសារទូរស័ព្ធម៉េចក៏ថាទុកឲ្យអមរាវិញ? ចុះបើទុកឲ្យអមរាម៉េចមិនទិញព័ណ៌ក្រហម (មិននិយាយព័ណ៌ផ្កាឈូកព្រោះអត់សម) ឬករណីពិសេសអមរាចូលចិត្តព័ណ៌លឿងខ្លាំង? ហាហាហាហា ខ្ញុំឆ្ងល់ច្រើនមែន!! បកស្រាយតិចមើល!!!
យាយចឹងខ្ញុំឆ្ងល់១ដែរ…. ហេតុអីបានជា គាត់ទិញផ្កាពណ៏លឿងឲ្យ អមរា? រឺមួយ អមរា ចូលចិត្តពណ៏លឿង? រឺ ពណ៏លឿង តំណាងឲ្យអ្វីផ្សេង? ខ្ញុំអត់ទាន់យល់ពីអត្ថន័យពណ៏អី តំណាងឲ្យអីនៅឡើយទេ……បើបង ប្អូនណាបានដឹង ជួយចែករំលែកឲ្យញុំបានដឹងផងបានទេ?
អរគុណទុកជាមុន !!!!
អូ៎! រឿងស្នេហាអ៊ីចឹងវិភាគឡើងខ្ទេចតាហ្មង ការដ្ឋឯង! ប៉ុន្តែទាំងការដ្ឋ ទាំងសណ្តាប់ បានរំលងចំណុចមួយ គឺរឿងអប៉ិយជំនឿមួយទៀតនោះណា៎…!
មានន័យថាសមត្ថភាពនិពន្ធរបស់ខ្ញុំ មិនទាន់អាចបោកប្រាស់អ្នកអានបានទេ គឺណារដ្ឋអាចស្មានដឹងមុនថាលក្ខិណាជាអមរា….
ត្រូវហើយនៅក្នុងរឿងនេះ គ្រោះថ្នាក់ចរាចរណ៍ គឺជាការបំបែកអមរានិងប្រសិទ្ធិ៍ ក៏ដូចជាការវពិន័យចំពោះការសម្រេចចិត្តមិនច្បាស់លាស់។ តែខ្ញុំថាគ្រោះថ្នាក់ចរាចរណ៍ដូចជាពាក់ព័ន្ធនឹងអមរា ព្រោះពេលនោះប្រសិទ្ធិ៍ជិះម៉ូតូបណ្តើរ ព្យាយាមទូរស័ព្ទទៅអមរាបណ្តើរហ្ន៎…?!
រឿងផ្កាវិញ គឺថាប្រសិទ្ធិ៍បានទិញរួចហើយ មុននឹងផ្ញើសាទៅអមរា (សូមមើលអត្ថន័យក្នុងសាម្តងទៀត)។ ចំពោះចំណុចថាវាមានតែមួយទងនោះ គឺខ្ញុំចង់បញ្ឈឺចិត្តអមរាឲ្យឈឺចាប់កាន់តែខ្លាំង នៅពេលក្រឡេកឃើញផ្កាតែមួយទង គឺច្បាស់ជាមិនគិតថាសម្រេចខ្លួនទេ សម្រាប់តែលក្ខិណាប៉ុណ្ណោះ ទើបនាងស្រក់ទឹកភ្នែកដូចទឹកភ្លៀងនៅត្រង់ចំណុចនេះ…។ រឿងផ្កានេះដែរ ខ្ញុំអត់បានតែងថាប្រសិទ្ធិ៍នឹងឲ្យផ្កាទៅលក្ខិណាទេ ព្រោះប្រសិទ្ធិ៍ឈរចាំដោយដៃទទេ ឯផ្កាគឺនៅក្នុងកន្រ្តកម៉ូតូ…។ ចំពោះពណ៌របស់ផ្កា នៅក្នុងសារបស់ប្រសិទ្ធិ៍អាចបង្ហាញថា អមរាស្រឡាញ់ពណ៌លឿង ព្រោះសង្សារទាំងមូល មិនអាចមិនដឹងថានាងចូលចិត្តកូឡាបពណ៌អីនោះទេ វាមិនសូរសម។ ហើយខ្ញុំសម្រេចចិត្តយកពណ៌លឿង គឺគ្រាន់តែចង់ឲ្យវាជាករណីប្លែកពីគេប៉ុណ្ណោះ ព្រោះខ្ញុំយល់ថាមនុស្សភាគច្រើនមិនសូវស្រឡាញ់ពណ៌នេះទេ។ ខ្ញុំក៏សោកស្តាយដែរ ដែលមិនបានស្រាវជ្រាវពីអត្ថន័យរបស់ពណ៌កូឡាបជាមុនសិន ព្រោះខ្ញុំប្រញាប់ប្រញាល់ណាស់ ពេលសរសេរនោះ…
ចំណុចដែលខ្ញុំមិនពេញចិត្តនឹងការវិភាគរបស់ការដ្ឋ គឺមិនព្រមលំអៀងទៅខាងប្រសិទ្ទិ៍បន្តិចទៅ? បើជាប្រុសដូចគ្នាហ្នឹង? ម៉េចក៏មិនយកចំណុចត្រង់ប្រសិទ្ធិ៍ចង់នាំអមរាទៅជួបលក្ខិណា មកប៉ះប៉ូវការសម្រេចចិត្តឆាប់រហ័សពីមុនទៅ?… “បងចង់ឲ្យលក្ខិណាសួរបងម្តងទៀត… បងអាចបាត់បង់អ្វីបាន តែមិនអាចបាត់បង់អូនទេ… នៅជាមួយអូនហ្នឹងណា៎! [ឆ្លើយដោយមិនស្ទាក់ស្ទើរ គឺប្រសិទ្ធិ៍បានសម្រេចចិត្តដកថយតាំងពីពេលនោះមកម្ល៉េះ...]“…
យី ចេះតាយាយម៉ង បូរាណនេះ! ស្គាល់គ្នាយូរហើយ អត់ដឹងថា ឯចូលចិត្តពណ៏លឿងទេហី…. ខ្ញុំគឺជាអ្នកគាំទ្រពណ៏លឿងណា….!
រឿងនេះបើវិភាគទៅកាន់តែជ្រៅ តែសោកស្តាយខ្ញុំមិនសូវមានពេល បញ្ចេញមិតិ ព្រោះរវល់ពេក…..ឈ្លៀតបានតិចៗ អត់គ្រប់គ្រាន់សោះ…
រឿងអបិយជំនឿម៉េចខ្ញុំមិនដឹង… និយាយទៅខ្ញុំភ្លេចសឹងគ្រប់រឿងដែលមានបង្កប់អបិយជំនឿ ព្រោះរឿងបច្ចុប្បន្នខ្ញុំមិនសូវចាប់អារម្មណ៍ពីវា តែបើរឿងនោះមានលក្ខណៈត្រង់ណាមួយអាចមានអបិយជំនឿ ខ្ញុំឲ្យតម្លៃនិងកោតសរសើរ ។
អ៊ីចឹងគ្រោះថ្នាក់ចរាចរណ៍គ្រាន់ជាល្បិចអ្នកនិពន្ធហើយ… ចុះពេលផ្សេងមិននិយាយទូរស័ព្ធ មកនិយាយអីពេលជិះម៉ូតូ! ហេហេ អ្នកនិពន្ធឆ្លាតមែន ចង់ឲ្យតួងាប់ទាល់តែបាន ពិតសមហេតុផលមែនណា៎ ។
ហ្ន៎! ឃើញទេ រឿងខ្លះបើគ្មានអ្នកនិពន្ធបកស្រាយផងម៉េចនឹងយល់ឲ្យច្បាស់ទៅ!! គេអាចយល់ដើមទងម៉េចម៉ាខុសក៏ថាបាន… ដូចរឿងផ្កាចឹង ការពិតប្រសិទ្ធិ៍មិនបានធ្វើឲ្យអមរាខឹងទេ តាមពិតម្នាក់នោះគឺបូរាណ ។ បូរាណការពាររឿងថាផ្កាមួយទងហ្នឹងយកមកដើម្បីឲ្យអមរាឃើញ រួចឲ្យយល់ថាមិនសម្រាប់ខ្លួន ។ តែបើក្នុងចិត្តប្រសិទ្ធិ៍ផ្កានោះសម្រាប់អមរា ចុះលក្ខណាត្រូវអត់បានផ្កាអ្ហ៎?? ហេហេ ថ្ងៃពិសេសផង យ៉ាងហោចក៏ឲ្យផ្កាគេមួយទងទៅ ព្រោះបានណាត់គ្នាត្រឹមត្រូវដែរ មិនមែនជួបចៃដន់អែណា ។ ណាមួយអមរាក៏ធ្លាប់ដឹងពីលក្ខិណាដែរតើ ទោះនាងខឹងក៏តិចតួចដែរ ឲ្យផ្កាក្នុងន័យមិត្តភាព (ចង់និយាយថា ត្រូវឲ្យទាំងពីរនាក់) ចឹងបានខ្ញុំថាតួប្រុសហ្នឹងឆ្គងត្រង់ហ្នឹងអែង ។
អាចថាវាជាសាច់រឿងខ្លីដែលអ្នកនិពន្ធពុំមានកាលអាកាសគ្រប់គ្រាន់នឹងបញ្ជាក់ថាតួអមរាចូលចិត្តព័ណ៌លឿង (តែក៏កុំឲ្យរំលងដែរ បើតាមការបកស្រាយរបស់បូរាណ ដែលថាគូសង្សារគេយល់ចិត្តគ្នា…. ដល់គូគេដឹងតែគ្នាគេ ចុះអ្នកអានមានបានដឹងអែណា ។ តាមគំនិតខ្ញុំយល់ ) ។ —— កូឡាបព័ណ៌លឿងហ្នឹងតំណាងមិត្តភាពយូរអង្វែង ការរាប់អានគ្រប់វ័យ គូស្នេហាក៏អាចជូនគ្នាបានដែរ មិនចាំបាច់តែក្រហមផ្កាឈូកអីទេ ព្រោះអ្នកខ្លះទម្លាប់ឲ្យព័ណ៌ណា គឺព័ណ៌ហ្នឹងរាល់ៗឆ្នាំ ឲ្យតែមានបុណ្យទានថ្ងៃពិសេស ។ ហេហេ ឮគេថា!! កិកិ
យី! ម៉េចក៏ថាខ្ញុំមិនកាន់ជើងតួប្រុស… ខ្ញុំនៅកណ្តាលតើ…. ហើយក៏បានលំអៀងរកលោកក្សិតហ្នឹងដែរតើ តាំងពីវគ្គដំបូងម៉េះ!! ខ្ញុំថាមិនដឹងធ្វើម៉េចដែរ បើភ្នែករំលងស្រីស្អាតមិនបាន គឺស្លុងអារម្មណ៍មួយឆាវៗ ។ កន្លែងខ្លះដែលខ្ញុំស្ដីឲ្យប្រសិទ្ធិ៍ព្រោះ ពេលអ្នកអាន អានរួចហើយគឺនឹងមានអារម្មណ៍ចឹងហើយ នេះសរថាបូរាណសរសេរបានល្អអាចឲ្យគេវាយតម្លៃ ឬដៀលតួជាដើម ។ មួយទៀតខ្ញុំនិយាយនឹងក៏មិនខុសពីតួស្រីនាងអមរាគិតដែរ គឺវាអ៊ីចឹងទេ ។ ក្នុងនោះខ្ញុំបានពន្យល់ដល់នាងអមរាដែរតើថា “…អ្នកធ្វើខុស ក៏ចេះកែខ្លួនដែរ ។… ម៉េចក៏រឿងចឹងៗនាងចេះនឹកឃើញកាឡៃឈ្មោះទៅកើត គឺនាងជាអ្នកបង្កើតបញ្ហាមុនទេតើ ។ … នាងគួរតែយល់និងស្គាល់ពីចរិតធម្មជាតិរបស់មនុស្សប្រុសឲ្យបានច្បាស់សិន មុននឹងសម្រេចចិត្តធ្វើអ្វីមួយ… ព្រោះមនុស្សមានការគិតពិចារណា អត់ឱនអធ្យាស្រ័យ មេត្តា ករុណា ជាដើម។ល។ តែខ្ញុំមិនបន្ទោសអីអែណា ព្រោះស្នេហាវ័យក្មេង—–ហ៊ើយស្នេហាវាមានច្រើនសណ្ឋានណាស់!! បូរាណក្រែងដឹងដែរតើអ្ហី ហាហាហា” ។ ខ្ញុំកាន់ជើងតែទាំងពីរនាក់ហ្នឹង… ហើយខ្ញុំសរសើរពួកគេមានស្នេហ៍ស្មោះចំពោះគ្នាមែន គឺស្នេហាពិតប្រាកដដែលនៅក្នុងដួងចិត្តខ្ញុំ ចង់និយាយថាវាជានិយមន័យមួយ ក្នុងចំណោមនិយមន័យដ៏ច្រើនរបស់ពាក្យ “ស្នេហា” ដែលមានក្នុងវចនានុក្រមរបស់ខ្ញុំ ។
អរគុណបូរាណណាស់!
អូ៎! ពិតជាពូកែទាំងវិជ្ជាគុណ ពូកែទាំងអក្សរសាស្ត្រមែន! អ្នកក្លាហានពិតជាអស្ចារ្យណាស់! សូមសរសើរ ៗ… ពិតជាវិភាគបានល្អមែន។
ខ្ញុំសុំការពារថា អត្ថន័យក្នុងសារ រួមនឹងសាច់រឿងដែលបានដំណាល អាចបញ្ជាក់គ្រប់គ្រាន់ថា អមរាស្រឡាញ់កូឡាបពណ៌លឿង។ ខ្ញុំចង់មានន័យថា ក្នុងរឿងផ្សេងៗ វាមានការលាក់, វាអាចជាការលាក់មិនឲ្យតួអង្គដឹង ឬលាក់មិនឲ្យអ្នកអានដឹង ដើម្បីឲ្យតាមដាន រួចអ្នកនិពន្ធឲ្យតំរុយបន្តិចៗ ដើម្បីឲ្យអ្នកបានវិភាគខ្លួនឯង តែក៏មិនមែនលាក់ជិតឈឹង ហើយមិនឲ្យតំរុយសោះដែរ។
តែខ្ញុំសូមទទួលថាការមានកូឡាបតែមួយទង ពិតជាឆ្គង… ត្រូវហើយគឺមកពីខ្ញុំចង់ធ្វើឲ្យអមរាខឹង… ពិតជាឆ្លាតមែនការដ្ឋ
អរគុណចំពោះការវិភាគវែកញែកប្រកបដោយគតិបណ្ឌិត គួរឲ្យស្ញប់ស្ញែងក្រៃពេក…
ការពិតទៅសាច់រឿងល្អ ហើយក៏សូមសរសើរបងបូរាណដែលអាចធ្វើឱ្យខ្ញុំរលីងរលោងបាន (បើអានដោយមិនប្រើការវិភាគមកឡូកឡំ)។ ខ្ញុំសូមនិយាយពីការសរសេរវិញ ព្រោះអ្នកមកមុនដណ្ដើមនិយាយពីសាច់រឿងអស់ហើយ!
ការពិតទៅ ពេលដែលយើងអានរឿង (រឿងណាក៏ដោយ) វាមានអ្វីពិសេសពីរយ៉ាងផ្សេងគ្នា ដែលធ្វើឱ្យយើងចែកដាច់នូវការសរសេររបស់អ្នកនិពន្ធ។
រឿងដែលអាចឱ្យអ្នកអានស្លុង អានមិនឈប់ មិនដកភ្នែកគឺមានលក្ខណៈម្យ៉ាងដែលទៅតាមដំណើរ មិនបង្ខំឱ្យរឿងទៅជួបនឹងហេតុការណ៍ណាមួយដែលកើតភ្លាមៗនោះទេ។ ពេលដែលយើងអានគឺអាចដឹងបានតែម្ដង! រឿងមើលទៅរលូន បើទោះបីជាគេមិនតម្រៀបសាច់រឿងឱ្យទៅតាមលក្ខណៈត្រង់ (១ ទៅ ២, ២ ទៅ ៣, ៣ ទៅ ៤) ក៏ដោយក៏ចុងក្រោយ សាច់រឿងត្រូវតែលាតត្រដាងទាំងអស់។ និយាយទៅគឺអត់បង្ខំសាច់រឿង, អ្នកនិពន្ធមិនធ្វើរឿងឡើងទេ តែគេឱ្យរឿងកើតឡើងដោយខ្លួនឯង!
លក្ខណៈមួយទៀតជាលក្ខណៈបង្ខំរឿង។ វាដូចជាអ្នកនិពន្ធបានរៀបចំឈុតឆាកឡើងរួចអស់ទៅហើយ។ មានន័យថា អ្នកនិពន្ធបង្ខំតួ ឬសាច់រឿងឱ្យមកដល់ចំណុចមួយ ដើម្បីធ្វើឱ្យរឿងធ្លាក់ទៅក្នុងស្ថានភាពថ្មីមួយទៀត។ បើយើងមើលទៅគឺ ខណៈដែលអ្នកនិពន្ធមានស្ថានភាព (ក) និង (គ) ប៉ុន្តែស្ថានភាពទាំងពីរហ្នឹងអត់ទាក់ទងគ្នាទេ។ ដូច្នេះ ដើម្បីភ្ជាប់សាច់រឿងបាន អ្នកនិពន្ធព្យាយាមបង្កើតស្ថានភាព (ខ) ដើម្បីភ្ជាប់ (ក) និង (គ)។ អ៊ីចឹង រឿងទោះបីជាមិនដាច់ពីគ្នាជាដំណាក់ៗ ក៏អានទៅមានលក្ខណៈមួយឆ្គងដែរ។
កុំថាតែពួកយើងដែលជាអ្នកនិពន្ធថ្មី សូម្បីអ្នកនិពន្ធចាស់ៗក៏នៅតែបង្កើតស្ថានការណ៍ឆ្គងៗចេញមកដែរ។ ជួនកាលវាអាចមកពីអ្នកនិពន្ធយើងនៅមានកម្រិត តែខ្ញុំគិតថា អ្នកនិពន្ធនៅតែអាចចៀសបញ្ហានេះរួចបើបានកត់សម្គាល់ពីវា។
អាវ! ល្អម្ល៉េះ??!! តាមពិតខ្ញុំអត់ដឹងទ្រឹស្តីស្អីស្អុកទេ ចេះតែសរសេររ៉ូវហ្នឹង…! តែអរគុណណាស់ដែលបានផ្តល់ជាអនុសាសន៍ ខ្ញុំទទួលយកដោយអត់ប្រកែកទេ តែខ្ញុំមានចម្ងល់ថាអ៊ីចេះ បើមិនរំលងពី(ក)ទៅ(គ)សិន រួចចាំប្រាប់ពី(ខ) [ឲ្យអមរាយល់ច្រឡំសិន រួចចាំបង្ហាញពីអត្ថន័យក្នុងសារតាមក្រោយ] ធ្វើម្តេចទើបអាចបោកអ្នកអានឲ្យក្តុកក្តួល ឬមិនឲ្យអ្នកអានទស្សន៍ទាយព្រឹត្តិការណ៍ទុកជាមុនបាន? បើអ៊ីចឹងគេអានតែដំបូង គេដឹងអស់ហើយ?
អ្នកនិពន្ធជាអ្នកលាក់សាច់រឿង តែអ្នកនិពន្ធមិនមែនជាអ្នកបង្ហាញសាច់រឿងនោះវិញទេ គឺត្រូវតែឱ្យរឿងបង្ហាញដោយខ្លួនវា។ បើសរសេរដូចបងបូរាណ បងត្រូវតែតាមទៅលាតសាច់រឿងឱ្យអ្នកអានដឹងថា អមរាចូលចិត្តព័ណ៌លឿង! lolz និយាយលេងទេ (តែវាមែន!
)
រឿងវាងាយទេបើបងចង់ឱ្យអមរាឈឺចាប់នោះ! បងចាំបានទេថាបងបានសរសេរនៅក្នុងរឿងថា អមរា និងលក្ខិណាមានចំណុចដូចគ្នាច្រើន? ហើយប្រសិទ្ធិ៍ក៏បានប្រាប់អមរាដូចគ្នាដែរមែនទេថា អមរា និងលក្ខិណាមានចំណុចដូចគ្នាច្រើន? អ៊ីចឹង វាអាចទៅរួចមែនទេដែលអមរា និងលក្ខិណាចូលចិត្តព័ណ៌ដូចគ្នា? អ៊ីចឹងបងអាចស្រមៃបានទេបើខ្ញុំសូមកែសាច់រឿងបងបន្តិច? អូខេណា៎? (ខ្ញុំមិនសរសេរជារឿងទេ តែខ្ញុំនឹងរៀបរាប់សាច់រឿង!)
ពេលដែលអមរាក្រឡេកឃើញកុលាបព័ណ៌លឿងមួយទងក្នុងកន្ត្រក នាងនឹកស្រមៃដល់បុណ្យសង្សារឆ្នាំមុន ពេលដែលប្រសិទ្ធិ៍ជូនផ្កាកុលាបព័ណ៌លឿងដល់នាងហើយនិយាយថា «បងដឹងថាអូនស្រឡាញ់ព័ណ៌លឿងរហូតមក ហើយបងក៏សង្ឃឹមថាអូននៅតែស្រឡាញ់ផ្កាព័ណ៌នេះរហូតទៅ ដូចជាបងស្រឡាញ់អូនរហូតទៅដែរ!»។ បន្ទាប់មកនាងអាចនឹងនឹកឃើញដល់គ្រាដែលប្រសិទ្ធិ៍និយាយពីរឿងលក្ខិណាឱ្យនាងស្ដាប់ទាំងអស់សំណើច (ឬហួសចិត្ត) ថា «អូនដឹងអត់? លក្ខិណាស្រឡាញ់ព័ណ៌លឿងដូចអូនអ៊ីចឹង! បងស្មានមិនដល់សោះ!!»។ ឃើញអត់? កន្លែងហ្នឹង អមរាវិលវល់មែនទែនហើយ! អមរាមិនដឹងថាផ្កាហ្នឹងជូនអ្នកណាទេ ប៉ុន្តែប្រសិទ្ធិ៍សម្រេចចិត្តមកជួបលក្ខិណាហើយ ប្រាកដជាជូនលក្ខិណាហើយ, ពិតអត់?
សរសេរបែបហ្នឹង រឿងវាលាតត្រដាងចេញមកដោយខ្លួនឯងហើយ! មិនបាច់ឱ្យបងបូរាណទៅតាមអ្នកអាន ក៏គេយល់ដែរ!
ហើយបែបហ្នឹងគឺអាចបោកអ្នកអានបានហើយ, ពិតទេ?
អូ៎ហូ៎! ពិតជាឡូយមែន…!! កូពីឡូវ
តាមចិត្ត!
ការពិតទៅសរសេររឿងពិបាកណាស់ណ៎? ខ្ញុំចង់សរសេររឿងឱ្យស្វីតដូចបងឯងដែរ តែទៅអត់រួច.. ចង់ចេះសរសេររឿងស្នេហាដូចគេចាស់ៗដែរ តែឯងក្មេង! ^^
ឃើញហ្ហេះ និយាយបានពីរម៉ាត់ ដាក់មួយភ្លាម! សរសេររឿងស្នេហាកូនក្មេងទៅចឹង… :p
ស្នេហាកូនក្មេងម៉េចរ៉ូវ?
អត់ដឹងដែរ…
) រកនឹកមើលមើ្ហ, សំភាសន៍ក្មេងៗលេងទៅ, ឬច្នៃប្រឌិតទៅ, ហើយឲ្យលឿនៗទិចទៅ ប្រយ័ត្នខ្ញុំចេញបានមុន :p
ខ្ញុំនឹងព្យាយាម! តែថាស្នេហាក្មេងៗអត់កម្សត់ផងហ្នឹង!
អាចតែងបានតើ…! ខ្ញុំមានគំនិតខ្លះៗហើយ ហាហា ប្រញាប់ទិចទៅ ខ្ញុំទុកពេលឲ្យ១ខែ… (assignment១តាំងព្រលឹម :p)
ចុះបងឯងសរសេររឿងបងឯងទៅ! ខ្ញុំសរសេររឿងខ្ញុំដែរទៅ! ឥឡូវ គេផ្អើលសរសេររឿងស្នេហាសម័យថ្មីអស់ហើយ, អត់ដឹងទេហ៎?
អីហ្នឹង?? ខ្ញុំអត់ដឹងផង… មានតំណអ៊ីនធឺរណិតមើលហ្ហេ? រឿងស្នេហាសុភាពបុរស, ស្តាយ អីៗហ្នឹងមែន??
រឿងស្នេហាសម័យថ្មីជាស្នេហាភេទដូចគ្នា។ យុវអ្នកនិពន្ធខ្មែរកំពុងធ្វើ Research លើរឿងអស់ហ្នឹងសម្បើមណាស់!
ងាប់ហ្ហា!!!! =)) (សើចធ្លាក់ពីលើកៅអី១សិន)… ខ្ញុំសរសេរមិនចេញរ៉េ ស្រមៃមិនដល់ទេ ទុកឲ្យគេសរសេរទៅ ខ្ញុំចាំអានវិញ ហាហា… រចនាឯងសរសេរដែរទៅ :p
យី! ហើយបងឯងគិតដល់ណាហើយហ្នឹង? ការពិតទៅយើងនាំគ្នាវិភាគពីអារម្មណ៍! ហេតុអីបានអ៊ីចឹង? ធម្មតា មនុស្សកើតមកមិនមែនចង់បែបហ្នឹងទេមែនទេ? វាជាធម្មជាតិ ហើយយើងកែវាអត់បានទេ! មនុស្សពួកហ្នឹងឯកាណាស់ ព្រោះទទួលអារម្មណ៍ដឹងថាខ្លួនឯងខុសគេ។ ហើយសង្គមយើងឥឡូវហ្នឹងក៏ព្យាយាមញែកគ្នាឱ្យដាច់ទៅទៀត។ ចុះសួរថា យើងសរសេររឿងហ្នឹងដើម្បីលើកតំកើងឬយ៉ាងម៉េច? ការពិតវាមិនមែនអ៊ីចឹងឯណា! យើងសរសេរបង្ហាញពីជីវិត បង្ហាញពីអារម្មណ៍! សូម្បីតែយើងរាល់គ្នាក៏មិនចង់កើតមកហើយខុសពីគេអ៊ីចឹងដែរ ពិតទេ? ហើយចុះអ្នកដែលកើតមកអ៊ីចឹង តើយើងទុកគ្នាចោលឬយ៉ាងម៉េច? ការពិតទៅ នៅជុំវិញខ្លួនខ្ញុំមានមនុស្សប្រភេទហ្នឹងដែរ ហើយខ្ញុំក៏អាចយល់បាននូវអារម្មណ៍ខ្លះរបស់គេ។ បងដឹងអត់? គេ (ប្រភេទហ្នុង) ធ្លាប់សួរខ្ញុំថា «ម៉េចបានអ៊ីចឹង? ម៉េចបានគេកើតមកអ៊ីចឹង?» ហើយពេលខ្លះគេថា គេអត់យល់ពីខ្លួនឯងសោះ! បងគិតថាវាសោកសៅដែរអត់?
រឿងរបស់ពួកស្រឡាញ់ភេទដូចគ្នាមិនមែនសាមញ្ញដូចអ្វីដែលយើងធ្លាប់គិតទេ! វានៅមានរឿងច្រើនទៀត។ ហើយខ្ញុំមិនមែនកំពុងនិយាយពីប្រភេទពពួកដែលគ្រាន់តែស្វែងរកការសប្បាយតាមរយៈការរួមភេទនោះទេ។ ខ្ញុំធ្លាប់ជួបអ្នកធ្វើការខាង MSM ខ្លះដែរ។ ពួកគាត់ប្រាប់ថា មានអ្នកខ្លះ ពេលដែលបានឮភ្លេងការ ដល់ថ្នាក់ស្រក់ទឹកភ្នែកព្រោះខ្លួនឯងមិនស្រឡាញ់ស្រី។ ចង់បានជីវិតមួយដែលរស់នៅជួបជុំជាមួយគ្រួសារដែលមានកូនចៅ មានសុភមង្គលក៏ពិបាក! ហ្អើយ!!!
អូ៎ៗ… សុំទោសដែលនិយាយជ្រុល ធ្វើឲ្យយល់ច្រឡំ… តាមពិតខ្ញុំក៏យល់ពីអារម្មណ៍ពួកគេដូចតែរចនាដែរតើ។ ខ្ញុំមានពួកម៉ាកម្នាក់ជាហ្គេ។ ស្គាល់គ្នាជិត២ឆ្នាំ ទើបគ្នាដាច់ចិត្តប្រាប់ខ្ញុំ ហើយពេលប្រាប់ក៏តាំងចិត្តថាខ្ញុំនឹងឈប់រាប់អានគេដែរ… គួរឲ្យអាណិតណាស់ តែខ្ញុំនៅតែរាប់អានគ្នាធម្មតាទេតើ។ គេរៀន ធ្វើការដូចតែអ្នកដទៃអ៊ីចឹង ធ្វើខ្លួនថ្លៃថ្នូរ ហើយគ្មានអ្នកណាមើលដឹងទេ ទាល់តែខ្លួនគេផ្ទាល់ប្រាប់ ទើបដឹង។ អ៊ីចឹងពេលមានរឿងហ្នឹង ប្រាប់ខ្ញុំឲ្យដឹងផង…
វ៉ាវ! ខានមកលេងប្លក់បូរាណយូរ ឥលូវលយអស់ទាស់! ឌីសាញម៉ាបាវ!
អ្នកចូលរួមមតិ ច្រើនម្ល៉េះ? ដូចហឹកហ៊ាក់ដល់ហើយ!
“វ៉ាវ!” កុំបើកលឿនពេក ប្រយ័ត្នគ្រោះថ្នាក់!
) :p
លឿនតិចក៏មិនអីដែរ! តែត្រូវប្រុងប្រយ៍ត្នគ្រប់ពេលដែលយើងបើកលឿនណា….!
*បញ្ហាសំខាន់នោះគឺសួរថា តើលោកអ្នកមានពាក់មួកសុវត្ថិភាពបានត្រឹមត្រូវតាមបច្វេកទេសដែរឺទេ?
***អ្វីទៅដែលហៅថាការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវតាមបច្វេកទេស?
បែកគ្នាយូរដល់ហើយ? ខានបានមកលេង ឥឡូវឃើញថាការសរសេរវិវត្តិបានច្រើនណាស់! រ៉េនណានិងអ្នកនិពន្ធក្មេងៗជាច្រើនទៀត កំពុងនាំគ្នាជ្រួលច្របល់សរសេររឿងស្នេហាភេទដូចគ្នាសម្បើមណាស់! ខ្ញុំក៏ដូចគេដែរ កំពុងបញ្ចប់រឿង«សង្សារប្រុស» កុំភ្លេចចាំអានផង!
គេមិនមែនហៅថា ជ្រួលច្របល់ទេ! គឺកំពុងតែស្វែងយល់ណា៎!
ទើបតែបានអានទេ! សរសើរអ្នកសរសេរ តែនៅចាញ់អ្នកវិភាគ ពូកែៗដល់ហើយ!
ហ្អេ៎! រចនាចេះនឹកឃើញយក (ក) (ខ) (គ) មកពន្យល់ ធ្វើឱ្យខ្ញុំខំគិតឡើងវិល។
តែខ្ញុំសុំបញ្ចេញយោបល់មួយដែរណ៎ា…
ថាសាច់រឿងហ្នឹងរៀបក៏បានដែរ តែធាតុពិតទៅ ស្ថានភាពខ្លះគឺវារុញឱ្យកើតសាច់រឿងអ៊ីចឹងហ្មង ហើយមានរឿងពិតខ្លះ វាពិបាកឱ្យជឿជាងរឿងប្រឌិតទៅទៀតផង!
ខ្ញុំខ្លួនឯងហ្នឹងធ្លាប់ធ្វើរឿងមិនទំនងម៉ាកាកោក រួចក៏យកមកនឹកសើច ថាហរតុអីហ្ន៎?
រឿងសាកតាមប្រព័ន្ធអ៊ីនធឺណេតហ្នឹង ខ្ញុំធ្លាប់ត្រូវហាន់នីខ្ញុំសាក់ដែរ តែសំណាំងល្អប្រុសស្មោះគឺជាខ្ញុំ ខ្ញុំក៍ជាប់ការសាកល្បងហ្នឹង រហូតដល់អាលូវ ខ្ញុំ Happy-ending ហើយមិនថាចឹង!!!! ហេហេហេហ ោះឥឌ
អាចរៀបចំបន្តិចបានទេ? ចង់ដឹងសាច់រឿងដល់ហើយ…
រឿងខ្ញុំហស់?? វារៀងវែងបន្តិច ឡូវចេះហូស ខ្ញុំនឹងរៀបចំជារឿងខ្លីមួយដាក់លើប្លក់ឲ្យអាន តែត្រូវរកពេលទំនេរណាមយយឲ្យខ្ញុំគុយសរសេរសិនណា….
ខំសរសើរថាប្លក់ស្អាត ដល់ឡូវទៅដូរទៅអីផ្សេងខ្មៅៗតូចៗ ពិបាកអានអ្នកសណាស់!
ដូរវិញសិនចឹង…
ហ្នឹងបានអក្សរធំៗ ស្រួលអាន! ដូរទៅណាដូរទៅ តែសំខាន់ កុំឲ្យអក្សរតូចៗ ពិបាកអានណាស់ ជួនកាលខ្ជិលអានទៀតក៏មានដែរ!
យ៉េស សឺ…
ចឹងក៏បាន តែកុំយូរពេក…