h1

ពុតសិស្សកុំត្រាប់ ច្បាប់សិស្សឲ្យយក

March 20, 2009

កាល​ពី​ព្រេង​នាយ មាន​សិស្ស​ម្នាក់​ត្រូវ​បាន​ប្រកាស​​លទ្ធផល​ឆមាស​ទី១ ថា​ធ្លាក់​នូវ​មុខ​វិជ្ជា​មួយ ប៉ុន្តែ​គួរ​ឲ្យ​សរសើរ​គាត់​ដែល​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ដោយ​បាន​សុំ​​ សើររើ​មើល​ក្រដាស​ប្រឡង និង​កា​រ​បូក​ពិន្ទុ​របស់ឆឺរ​នោះ។ លទ្ធផល​​​បង្ហាញថា មក​ពី​ឆឺរ​មួយ​នោះ​ កែពិន្ទុ​អត់​បាន​ដាក់​​បញ្ចូល​ពិន្ទុ​អាសាញមិន​ឲ្យ​គាត់។ ក្នុង​ជំ​នួប​ពិភាក្សាមួយ គ្រូនោះបាន​សុំឲ្យ​សិស្ស​នោះ កុំសើ​រើ​ពិន្ទុ​របស់​គាត់ ហើយ​ទុក​ថា​ធ្លាក់​ចុះ ចាំ​ប្រឡងសង គាត់​ជួយ​ប្រាប់​វិញ្ញាសាមុន….

កាល​ពី​យូរលង់​ណាស់​មក​ហើយ មានឆឺរម្នាក់ បង្រៀន​មុខវិជ្ជា​លីធឺរ៉េតឈ័រ ហៅថា​កំពូល​អគ្គមហាអត់ឧស្សាហ៍។ ពីមួយ​ថ្ងៃទៅមួយថ្ងៃ សិស្ស​បាន​ទន្ទឹង​រង់ចាំមើល​លទ្ធផល​របស់ខ្លួន​យ៉ាងរីងរៃ តែឆឺរអត់ព្រមកែ​រីវីសិនតេស្ត៍​របស់​សិស្សទេ ទុក​រហូតដល់​ថ្ងៃប្រឡង។ គាត់​សុំ​លេខ​ទូរស័ព្ទ​របស់​ម៉ូនីទ័រ ហើយ​ប្រាប់​ថា​មុន​ប្រឡង​​ប៉ុន្មានថ្ងៃ គាត់​នឹង​ខល​​មក​យក​លទ្ធផល​តេស្ត៍។ នៅថ្ងៃនោះ សិស្ស​ជា​ច្រើន​បាន​មក​ដល់​សាលា​ចាំយក​លទ្ធផល​យ៉ាងមូរ​មីដេរដាស​ ប៉ុន្តែ​ឆឺរនោះ​បា​ន​បំបាំង​កាយ​បាត់ រក​មិន​ឃើញ​ឡើយ។ ពេល​មូនីទ័រ​ខល​ទៅ ​គាត់​អត់​លើក​ទៀត។ រហូត​ដល់​ថ្ងៃ​​ប្រឡង​មុខវិជ្ជាគាត់រួច ចប់ម៉ោង​ប្រឡង​មុខវិជ្ជា​គាត់​រួចភ្លាម ទើប​គាត់​យក​លទ្ធផលតេស្ត៍​មកឲ្យ….។ រឿង​ដែល​សោកស្តាយ​បំផុត​នោះ​គឺមាន​សំនួរ​ជាច្រើន​ក្នុង​ពេល​ប្រឡង ចេញ​ដូចគ្នា​នឹង​សំនួរ​ក្នុង​តេស្ត៍ដែរ…. នេះ​បាន​ហៅ​ថា​អគ្គមហាគ្រូមែនៗ!

មាន​ឆឺរ​ខ្លះ​ទៀត​ដូចជា​សប្បាយ​នឹង​គូស​ឈ្មោះ​សិស្ស​ដែល​មក​យឺត​ណាស់ សង្ស័យ​តែ​គូស​ឈ្មោះ​សិស្ស​មក​យឺត​បាន​ច្រើន សាលា​ថែម​បូណឺស​ឲ្យ​ហើយ​មើល​ទៅ… មិន​ដឹង​ជា​ពេល​ពួក​គាត់​នៅ​រៀន​ហ្នឹង​មិន​ដែល​មក​យឺត​សោះ ឬ​ក៏​អត់​មាន​ធ្វើ​អីសោះ​ក្រៅ​តែ​ពី​រៀន​តាម៉ង​មើល​ទៅ…

ឆឺរ​មួយ​ទៀត​មក​បង្រៀន​យឺត​ជា​ប្រចាំ ហើយ​ឧស្សាហ៍​ឈប់​ញឹកញាប់​ជាងគេ​បំផុត, សិស្ស​ភាគ​ច្រើនកើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ដោយ​បារម្ភ​ពី​អនាគត​របស់​ខ្លួន​ជា​ពន់ពេក ព្រោះ​ជា​មុខវិជ្ជា​ស្នូល​ផង។ នៅ​ឆមាស​ទី២ ក្រោយ​ពេល​សិស្ស​វាយ​តម្លៃ​ការ​បង្រៀន​របស់​គ្រូ​រួច​មក គេ​អាច​យល់​បាន​ថា​ឆឺរនោះ​ច្បាស់​ជា​ទទួល​បាន​ពិន្ទុ​យ៉ាង​ទាប​បំផុត ចំពោះ​ភាព​ទៀតទាត់​របស់​គាត់​ក្នុង​ការ​មក​បង្រៀន។ នៅ​ថ្ងៃ​ទី១​នៃ​ឆមាស​ទី២ គាត់​មក​ដល់​មុន​សិស្ស​បាន​ល្អ​ណាស់ ហើយ​គាត់​ប្រកាស់​ថា អ្នកណា​មក​ក្រោយ​គាត់​ហៅ​ឈ្មោះ គឺ​ត្រូវ​អាប់សង់​តែ​ម្តង មិន​ដាក់​ថា​ឡេត​ឡើយ…. ចំណុច​នេះ​ផ្ទុយ​ពី​ច្បាប់​របស់​សាលា​ទាំងស្រុង ដែល​អនុញ្ញាត​ឲ្យ​សិស្ស​អាច​មក​យឺត​បាន​១៥​នាទី…

10 comments

  1. ចុមគ្រូមួយណាចេះ?? គ្រូនៅអាយអេហ្វអិល មែនហ្នឹង?? អូហ៍បើមែនអីអាសោចកេរ្ដ៍សាលា ល្អអស់ហើយ!!!


  2. ឃើញនៅមានតហ្នឹងយូរអង្វែងហើយ តើថ្ងៃណាទើបតអោយចប់ទៅ?ព្រោះខ្ញុំអានវគ្គមួយនេះដូចមិនសុវយល់សោះ ក្រៅពីយល់ថាគ្រូហ្នុង គាត់មិនបានកែរក្រដាសប្រលង ព្រោះគាត់រវល់រត់ម៉ូតូឌុបដើម្បីយកលុយចិញ្ចឹមឆ្នាំង ព្រោះប្រាក់ខែគ្រូមិនគ្រប់គ្រាន់នឹងគាត់យកមកចិញ្ចឹមកូន។


  3. ហាហា… មិនសូវយល់ គឺមិនយល់មែន… :D មិនមែនគ្រូរត់ម៉ូតូឌុបទេបាទ! ប្រាក់ខែប្រាក់ម៉ោងខ្ពស់ណាស់ ប៉ុន្តែគ្រូខ្លះអាងកេរ្តិ៍ឈ្មោះសាលា ទ្វេសប្រហែសនឹងការងារខ្លួនឯង បែរជាគិតតែចាំរិតបន្តឹងសិស្ស…


  4. ម៉េចមិនប្ដឹងគ្រូ ឱោម សូរិយុង ??


  5. គ្រូ ឩោម សូរីយុង? ខ្ញុំមានស្គាល់គ្រូម្នាក់ ឈ្មោះឩោម តែមិនដឹងគាត់បង្រៀននៅសាលាណាទេ គាត់ធ្លាប់ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភ្នំពេញ។


  6. clarification:

    មិនដឹងបង្រៀននៅសាលាបច្ចុប្បន្ននេះ តែគាត់ធ្លាប់បង្រៀននៅសកលវីទ្យាល័យភ្នំពេញ។


  7. មានសាក្សីឯណាទៅប្តឹង? បើជារឿងនិទានហ្នឹង ឌិតអឺយ… គ្រាន់តែសរសេរៗទៅ ក្រែងលោលោកគ្រូអ្នកគ្រូដទៃគាត់បានដឹងដែរ គាត់ចៀសវាងកុំឲ្យមានរឿង​បែប​នេះទៅ វាល្អហើយ…


  8. Sourdey: ប្រហែលជាគ្រូម្នាក់ហើយព្រោះនៅគាត់នៅ IFL នៅក្រោមសាលាសកលដែរ​ហ្នឹង


  9. កាលពីព្រេងនាយ ដូចខ្ញុំអត់ដែលលឺរឿងនឹង!
    ចេះតែប្រឌិតខ្លួនឯងទេអី!


  10. យី! រឿងនេះលេងលាយមែនតានាក….!
    ខ្ញុំធ្លាប់លឺរឿងនេះតា…..កាលខ្ញុំនៅរៀន……មានពិតមែនតា….កាលនោះខ្ញុំជាជនរងគ្រោះ
    ម្នាក់ដែរតា ចាំមើលលទ្ធផលឡើងរីងរៃខ្លួនតាម៉ង់…… :-(



Leave a Comment