កាលពីព្រេងនាយ មានសិស្សម្នាក់ត្រូវបានប្រកាសលទ្ធផលឆមាសទី១ ថាធ្លាក់នូវមុខវិជ្ជាមួយ ប៉ុន្តែគួរឲ្យសរសើរគាត់ដែលមានការជឿជាក់លើខ្លួនឯងដោយបានសុំ សើររើមើលក្រដាសប្រឡង និងការបូកពិន្ទុរបស់ឆឺរនោះ។ លទ្ធផលបង្ហាញថា មកពីឆឺរមួយនោះ កែពិន្ទុអត់បានដាក់បញ្ចូលពិន្ទុអាសាញមិនឲ្យគាត់។ ក្នុងជំនួបពិភាក្សាមួយ គ្រូនោះបានសុំឲ្យសិស្សនោះ កុំសើរើពិន្ទុរបស់គាត់ ហើយទុកថាធ្លាក់ចុះ ចាំប្រឡងសង គាត់ជួយប្រាប់វិញ្ញាសាមុន….
កាលពីយូរលង់ណាស់មកហើយ មានឆឺរម្នាក់ បង្រៀនមុខវិជ្ជាលីធឺរ៉េតឈ័រ ហៅថាកំពូលអគ្គមហាអត់ឧស្សាហ៍។ ពីមួយថ្ងៃទៅមួយថ្ងៃ សិស្សបានទន្ទឹងរង់ចាំមើលលទ្ធផលរបស់ខ្លួនយ៉ាងរីងរៃ តែឆឺរអត់ព្រមកែរីវីសិនតេស្ត៍របស់សិស្សទេ ទុករហូតដល់ថ្ងៃប្រឡង។ គាត់សុំលេខទូរស័ព្ទរបស់ម៉ូនីទ័រ ហើយប្រាប់ថាមុនប្រឡងប៉ុន្មានថ្ងៃ គាត់នឹងខលមកយកលទ្ធផលតេស្ត៍។ នៅថ្ងៃនោះ សិស្សជាច្រើនបានមកដល់សាលាចាំយកលទ្ធផលយ៉ាងមូរមីដេរដាស ប៉ុន្តែឆឺរនោះបានបំបាំងកាយបាត់ រកមិនឃើញឡើយ។ ពេលមូនីទ័រខលទៅ គាត់អត់លើកទៀត។ រហូតដល់ថ្ងៃប្រឡងមុខវិជ្ជាគាត់រួច ចប់ម៉ោងប្រឡងមុខវិជ្ជាគាត់រួចភ្លាម ទើបគាត់យកលទ្ធផលតេស្ត៍មកឲ្យ….។ រឿងដែលសោកស្តាយបំផុតនោះគឺមានសំនួរជាច្រើនក្នុងពេលប្រឡង ចេញដូចគ្នានឹងសំនួរក្នុងតេស្ត៍ដែរ…. នេះបានហៅថាអគ្គមហាគ្រូមែនៗ!
មានឆឺរខ្លះទៀតដូចជាសប្បាយនឹងគូសឈ្មោះសិស្សដែលមកយឺតណាស់ សង្ស័យតែគូសឈ្មោះសិស្សមកយឺតបានច្រើន សាលាថែមបូណឺសឲ្យហើយមើលទៅ… មិនដឹងជាពេលពួកគាត់នៅរៀនហ្នឹងមិនដែលមកយឺតសោះ ឬក៏អត់មានធ្វើអីសោះក្រៅតែពីរៀនតាម៉ងមើលទៅ…
ឆឺរមួយទៀតមកបង្រៀនយឺតជាប្រចាំ ហើយឧស្សាហ៍ឈប់ញឹកញាប់ជាងគេបំផុត, សិស្សភាគច្រើនកើតជំងឺធ្លាក់ទឹកចិត្ត ដោយបារម្ភពីអនាគតរបស់ខ្លួនជាពន់ពេក ព្រោះជាមុខវិជ្ជាស្នូលផង។ នៅឆមាសទី២ ក្រោយពេលសិស្សវាយតម្លៃការបង្រៀនរបស់គ្រូរួចមក គេអាចយល់បានថាឆឺរនោះច្បាស់ជាទទួលបានពិន្ទុយ៉ាងទាបបំផុត ចំពោះភាពទៀតទាត់របស់គាត់ក្នុងការមកបង្រៀន។ នៅថ្ងៃទី១នៃឆមាសទី២ គាត់មកដល់មុនសិស្សបានល្អណាស់ ហើយគាត់ប្រកាស់ថា អ្នកណាមកក្រោយគាត់ហៅឈ្មោះ គឺត្រូវអាប់សង់តែម្តង មិនដាក់ថាឡេតឡើយ…. ចំណុចនេះផ្ទុយពីច្បាប់របស់សាលាទាំងស្រុង ដែលអនុញ្ញាតឲ្យសិស្សអាចមកយឺតបាន១៥នាទី…
