
ពិភពលោករង់ចាំអូន
May 8, 2008ផ្គរលាន់គ្មានភ្លៀង ចម្រៀងគ្មានភ្លេង រៀមតែងម្នាក់ឯង វង្វេងចុងជួន ចង្កៀងប៉ាកា វាចារហៅស្ងួន វិលវិញនឹមនួន ថែថួនកវី….

ផ្គរលាន់គ្មានភ្លៀង ចម្រៀងគ្មានភ្លេង រៀមតែងម្នាក់ឯង វង្វេងចុងជួន ចង្កៀងប៉ាកា វាចារហៅស្ងួន វិលវិញនឹមនួន ថែថួនកវី….
ឥឡូវភ្លៀងហើយ សើមជោរដល់ខ្នើយ បង្អួចប្រហោង ផ្ទះជញ្ជាំងស្លឹក ដេកនឹកថ្លៃថ្លើម រាប់តែដង្ហើម សន្សើមរាត្រី ។ តើនៅឯណា បងនឹកកន្និដ្ឋា នឹកហត្ថាថ្លៃ ធ្លាប់កាន់ប្រឡែង បណ្ដើរស្រស់ខ្ចី មើលគេញ៉ាំអី នៅមាត់ទន្លេ
….
ហេហេ តែងឡូយអស់ស្ទះ! ង៉ៃក្រោយពីទៅជួបនាង មកខ្លីលុយខ្ញុំសិនម៉ោ កុំឲ្យនាងមើលមាត់គេចឹង…
អីយ៉ា ណារដ្ឋ! តែងបានឡួយ បងឲ្យមេដៃមួយកំណាត់…
ហេហេ មើលគេបានហើយកុំឲ្យខូចបរិដ្ឋានផង..
អត់យកទេ ម៉ាកំណាត់ ជ្រុលឲ្យ ឲ្យមេជើងម៉ោ!!
អាមួយនេះប្រើពាក្យគួរឱ្យចាប់អារម្មណ៍មែន។ ខ្ញុំពេញចិត្តអាមួយនេះបាទ!
អូ៎ អរគុណ កូនខ្មែរ…!
សូមដាក់ម៉ាឃ្លាដែរម៉ោ!
នឹករឿងកន្លង មិនដែលបែកម្តង យើងស្មោះស្នេហា ឥឡូវភ្លៀងធ្លាក់ ពៅប្រែចិន្តា វិលទៅចំការ ផ្ទះបងលិចទឹក។
ខ្ញុំដឹងហើយថាហេតុអីបានជាគេទៅចោលកវីនេះនោះ……..ដោយយោងតាមលោក naraths ថា(ធ្លាប់ទៅមើលគេញ៉ាំអីនៅមាត់ទន្លេផង) ចឹងខ្ញុំយល់ថា បានជាគេដាច់ចិត្តទៅចោលកវីនេះ ដោយសារតែពេលភ្លៀងម្តងៗ នៅភ្នំពេញលិចទឹក ស្ទើរគ្រប់ទីកន្លែង រួមទាំងផ្ទះកវីដែរហើយមើល៍ទៅនោះ…..
ចំណងជើងដាក់ថា ពិភពលោកចាំអូន…..
តើពិភពលោកនៅឯណាដែរ?
ខ្ញុំសុំឆ្លើយតាមមនោសញ្ចេតនាក្នុងកំណាព្យនេះ… ពិភពលោកដែលខ្ញុំប្រើនេះ គឺសំដៅលើរូបខ្ញុំ និងធម្មជាតិជុំវិញ(ផ្គរលាន់, ចម្រៀង, សូម្បីតែប៉ាកា)
មិនដឹងត្រឹមត្រូវឬយ៉ាងណាទេ… តែបើឆ្លើយតាមធម៌អា ពិភពលោក គឺនៅវត្តហ្នឹងឯង…
ម្សិលមិញផ្គរភ្លៀងបញ្ចេញសូរសៀង មានរន្ទះផង អាណិតកវី សម្តីមិនឆ្គង ខ្ញុំខំបួងសួង ឲ្យនាងជួបនាងវិញ។