Archive for March, 2008

h1

សង្ខេបរឿង​ “កំណប់ភុជង្គនាគ”

March 31, 2008

-អ្នក​និពន្ធៈ វង់ ផឿង

-ប្រភេទៈរឿង​ស៊ើប​អង្កេត(ចារកម្មអន្តរជាតិ)

ម៉ោងជិត១២យប់ នៅឯព្រៃឬស្សីព្រំដែនសៀម អច្ឆរិយាកំពុងលបលួចឆ្លងកាត់​ព្រៃនេះ ដើម្បីឆ្លង​ចូល​ទឹកដី​សៀម។ ក្នុងពេលនោះ ទាហានសៀមដែលនៅក្នុងប៉ម ហាក់សង្ស័យថាមានអ្វី ក៏បាញ់រះ​ចោល មកលើកន្លែងអច្ឆរិយាកំពុងពួន ប៉ុន្តែគ្រាប់បានត្រឹមតែរត់ជិតត្រចៀកអច្ឆរិយា ដែលកំពុងពោលខ្សឹបៗ​រកធម៌ព្រះរតនត្រ័យ​ និងទេវតា​រក្សា​ព្រះស្វេតច្ឆ័ត្រខ្មែរ ព្រមទាំងព្រះវិញ្ញាណក្ខន្ធនៃព្រះបាទនរោត្តម​សុវណ្ណកោដ្ឋ។

នៅក្នុងព្រៃឬស្សីនោះ អនុសេនីយឯកអច្ឆរិយា បានណាត់ជួបជាមួយនឹងពលបាលត្រីត្រុឌី។ ទាំងពីរនាក់ ជាមនុស្សមកពីក្រសួងចារកម្មក្រុងភ្នំពេញ។ ដោយបានធ្វើអត្តសញ្ញាណប័ណ្ណសៀមក្លែងក្លាយសម្រាប់អច្ឆរិយារួចហើយ ត្រុតឌីបាននាំអច្ឆរិយាទៅតាមផ្លូវសំងាត់មួយ ទៅដល់ចំណតរថយន្តដឹកត្រីងៀត។

ពេលកំពុងបើកបរ អច្ឆរិយាមានអារម្មណ៍ថាមានអ្នកខ្មាំងលាក់ខ្លួន ក្នុងគំនរត្រីងៀតយ៉ាងតិចពីរនាក់ ដោយសំអាងថាឯកឧត្តមប្រកិតពិផាត រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិថៃ ជាអ្នកចុះហត្ថលេខាលើអ្នកអត្តសញ្ញាណប័ណ្ណក្លែងក្លាយនោះ មានន័យថា ឯកឧត្តមនេះបានដឹងថាត្រុតឌីជាដៃជើងយកការណ៍ របស់ខ្មែរទៅហើយ ហើយបានបណ្តោយឲ្យត្រុតឌីចេញចូលសៀមតាមចិត្ត ដើម្បីចាំស្ទាក់អច្ឆរិយា។

អច្ឆរិយាបានបញ្ជាឲ្យត្រុតឌីឈប់ឡាន ហើយបានយកដំបងដែកជីកផ្ទៃថ្នល់ខ្លាំងៗ នៅខាងក្រោមឡាន ដើម្បីគំរាមសត្រូវថាបានចូលដាក់គ្រាប់បែក នៅខាងក្រោមឡានរួចហើយ។ អ្នកក្លាហានខ្មែរទាំងពីរនាក់បានថយទៅពួនក្រោយដើមឈើធំមួយ ហើយស្រែកគំរាមអ្នកនៅក្នុងឡាន ឲ្យចេញពីក្នុងឡាន ដោយដាក់លក្ខខណ្ឌថា បើរាប់ដល់បីមិនចុះ ពួកគេនឹងបាញ់ ហើយបើរាប់ដល់ដប់នៅតែមិនចុះ ពួកគេនឹងទាញខ្សែ ឲ្យគ្រាប់បែកក្រោមឡាននោះផ្ទុះឡើង។

ពេលរាប់ដល់បី ខ្មាំងបានបាញ់ចេញពីគំនរត្រីងៀតមកមុន តែអច្ឆរិយាបាញ់ត ចំដៃខ្មាំង ធ្លាក់កាំភ្លើង។ ពេលរាប់ដល់បួន ខ្មាំងពីរនាក់ផ្សេងទៀតបាញ់ត្រឡប់មកវិញ អច្ឆរិយាបាញ់តប តែមិនត្រូវ។ រាប់ដល់ប្រាំ ខ្មាំងបាញ់មកទៀត តែលើកនេះត្រុតឌីបានដាក់មួយគ្រាប់ ទំលាយជញ្ជាំងឡាន ធ្វើឲ្យគ្នាវាងាប់អស់ម្នាក់។ រាប់ដល់ប្រាំមួយ អាសៀមម្នាក់ទៀតហក់ចុះពីលើឡាន ប្រុងធ្វើការតបត ប៉ុន្តែត្រូវអច្ឆរិយាបាញ់ត្រូវមុន ធ្វើឲ្យវាដួលរមួលតតេះតតះ ។ ដោយដឹងច្បាស់ពីក្បួនពុតត្បុតរបស់សៀម អច្ឆរិយាបានបន្ថែមបីគ្រាប់ទៀត កុំឲ្យសង្ស័យ។ ឯអាមួយដែលត្រូវចំដៃនោះ បានស្រែកចុះចាញ់ ហើយចុះពីលើឡានលើកដៃឡើងលើ។ អច្ឆរិយាដើរសំដៅវា តែវាចង់ដកកាំភ្លើងនៅចង្កេះ ពេលនោះក៏ត្រូវធ្លាយបំពង់កជាពីរ ដោយកាំបិតកៃហោះចេញពីដៃអច្ឆរិយា។

ទៅដល់កំពូលភ្នំដែលមានជ្រោះកំពស់ប្រម៉ាណ៣០០ម៉ែត្រ អ្នកទាំងពីរក៏រៀបយកខ្មោចមួយ ដាក់អង្គុយកន្លែងចង្កួត មួយទៀតដាក់នៅម្ខាង។ ត្រុឌីយកសាំងមួយធុង មកស្រោចលើសព និងក្បាលឡាន រួចដុតសាំងឆេះឡើង។ អ្នកទាំងពីរក៏ទំលាក់ឡានចុះទៅក្នុងជ្រោះ។

ក្នុងមហាអុទ្យានសាធារណនៃក្រុងបាងកក អច្ឆរិយាកំពុងលង់អារម្មណ៍ក្នុងផែនការណ៍នៃកំនប់ភុជង្គនាគ ក្នុងឈូងសមុទ្រសៀម។ ពេលនោះដែរ នាងអមរាអាយុ១៨ ១៩ឆ្នាំកំពុងលេងឆ្កែក្បែរនោះ។ ឆ្កែក៏លោតរត់ចុះ រត់កាត់អច្ឆរិយា ហើយអច្ឆរិយាក៏ចាប់ជាប់ អ្នកទាំងពីរក៏បានសន្ទនាគ្នា។ ដោយដឹងថានាងជាកូនរបស់ប្រកិតពិផាត ថែមមានសម្ផស្សស្រស់ស្អាត ជាក្រមុំបរិសុទ្ធផង អច្ឆរិយាក៏ប្រើសំដីទឹកឃ្មុំសារិកាលិនថោង គួបផ្សំនឹងសម្ផស្សនៃបុរសដ៏ល្អគ្មានផ្ទឹម សម្លាប់នាងអមរាដែលមានសម្តីដូចរន្ទះបាញ់ពីដំបូង ឲ្យបាក់ស្តូកស្តឹងដូចកូនចៀមស្ថិតក្នុងមាត់ខ្លា។

លើសពីនេះទៅទៀត មាត់ដែលចាំតែបឺត និងដៃដែលចាំតែអង្អែលរបស់អច្ឆរិយា បានធ្វើឲ្យនាងអមរាហោះហើរ នៅក្រោមដើមឈើក្នុងឧស្យាននោះ រហូតសុខចិត្តព្រមតាមការណាត់ជួបរបស់អច្ឆរិយា នៅឯសណ្ឋាគារនៅក្នុងយប់នោះដែរ។ អមរាមកមែន! អច្ឆរិយាក៏មិនបណ្តោយយូរ ក៏នាំនាងទៅលេងស្ថានព្រះច័ន្ទក្នុងពេលនោះទៅ។

វិជ្ជាគុណដ៏ស្ទាត់ជំនាញរបស់អច្ឆរិយា បានធ្វើឲ្យអមរាស្តាប់តាមគ្រប់យ៉ាង។ អច្ឆរិយាសុំឲ្យនាងមកកាន់សណ្ឋាគាររាល់ថ្ងៃ ដើម្បីឆែកមើលក្រែងអច្ឆរិយាបានផ្ញើទូរលេខមក ព្រោះបន្ទាប់ពីយប់ស្ថានសួគ៌នេះ អច្ឆរិយាបានចេញដំណើរតាមរថភ្លើង ទៅប៉ាក់ណាមបូរី ឆ្នេរសមុទ្រសៀម។

នៅលើរថភ្លើង អច្ឆរិយាបានឃើញព័ត៌មានក្នុងកាសែត ពីការផ្ទុះរថយន្តក្នុងជ្រោះ។ ផែនការណ៍បំភ័ន្តរបស់អច្ឆរិយាបានសម្រេចមែន ពួកសៀមជឿថា បណ្តាញចារកម្មខ្មែរទាំងពីរបានស្លាប់បាត់ហើយ។ នៅជិតអច្ឆរិយាគ្មានអ្នកអង្គុយទេ អច្ឆរិយាបានទាញផែនទីមហាកំណប់មកមើល មានសញ្ញាខ្វែងត្រង់ឈូងសមុទ្រសៀម គឺជាកន្លែងផ្ទុកមាសខ្មែរ ១០០០គីឡូក្រាម។

តាមប្រវត្តិសាស្ត នៅឆ្នាំ ១៩៤៥ កងទ័ពជប៉ុន បានគាំទ្រអាកំហូចសៀម ជិះជាន់ទឹកដីខ្មែរយកខេត្តបាត់ដំបង បានចាញ់ដៃសង្គ្រាមនៃកងទ័ពបារាំង និងខ្មែរម្ដងវិញ ។ សៀមក្នុងមហិច្ឆិតាឥតព្រំដែន បានប្លន់រាស្ត្រខ្មែរ និង គាស់កំនប់មាសនៃបុព្វបុរសខ្មែរប្រមូលបានមាស ១០០០គីឡូក្រាម គឺដឹកទៅជាមួយកងទ័ពរបស់ខ្លួន ដែលដកថយដោយសំងាត់ ក្នុងរថយន្តសឹកមួយ ។ ពួកវាបានដឹកមាសទៅតាមនាវា។ អ្នកដែលដៃដល់ក្នុងរឿងនេះគឺ វរសេនីយឯកពិចិត្រ ខាំណា អនុសេនីយឯកកាខារ៉ង ពលទោសារិថា និងអ្នកកាច់ចង្កូតចន្ថាណូ។ ពួកវាបានខាំគ្នាវាដណ្តើមយកមាស។

ចេញដំណើរបានប្រហែល២គីឡូម៉ែត្រ ពលទោសារិថាបានលបចាក់វរសេនីអែកពិចិត្រ មួយដាវពីក្រោយខ្នង ស្លាប់ធ្លាក់ក្នុងសមុទ្រ។ អនុសេនីយអែកកាខារ៉ង ហូតកាំភ្លើងខ្លី បាញ់ពលទោស្លាប់បាត់ទៅ។ អ្នកកាច់ចង្កូត បានបាញ់អនុសេនីយពីក្រោយ២គ្រាប់ ចំដៃនិងស្មា មិនស្លាប់។ ពេលនោះក៏មានព្យុះបោករំលិចនាវា។ មាសនោះក៏លិចទៅបាតសមុទ្រ ឯអាពីរនាក់នោះបានស្រវ៉ាបានឈើមួយបន្ទះ ល្មមរួចជីវិតបាន តែមិនបានដឹងថា គូបដិបក្ខខ្លួនបានរស់ដែរទេ ព្រោះពេលនោះយប់ងងឹត មើលមិនឃើញ។

អ្នកបើកនាវានៅចាំកន្លែងលិចកាប៉ាល់ ហើយគូសផែនទីមហាកំណប់ឡើង ប៉ុន្តែផែនទីនេះត្រូវបានគេលួចតៗគ្នា រហូតមកដល់កន្ដាប់ដៃអច្ឆរិយា ជាចុងក្រោយបំផុត បន្ដាលឲ្យ​មនុស្សស្លាប់គរជើងលើគ្នា។

រថភ្លើងបានមកដល់គោលដៅ។ អច្ឆរិយាមកស្នាក់នៅមហាសណ្ឋាគារមជ្ឈឹមប៌ូពា។ អច្ឆរិយាចេញមកដើរលេងតាមមាត់សមុទ្រ នឹករកវិធីយ៉ាងណា បានទៅកណ្តាលសមុទ្ទ ដែលជាកន្លែងកំណប់ ស្រាប់តែមានទូកមួយបើកមកឈប់។ ចុះពីលើទូក មានស្រ្តីជាតិបារាំងវ័យប្រហែល២០ឆ្នាំ ដ៏ស្រស់សោភាម្នាក់ កំពុងប្រកែកសំដីគ្នាជាមួយបុរសសៀម។ បុរសសៀមកំពុងតែតាមលួងអង្វរនាងបារាំងនោះ តែនាងបារាំងនោះមិនព្រមទទួល ហើយប្រុងទះកំភ្លៀងបុរសនោះ តែបុរសនោះចាប់ដៃជាប់ ក៏ប្រុងទះវិញ តែត្រូវអច្ឆរិយាធ្វើអន្តរាគមន៍ទាន់ពេលវេលា។ សៀមដែលកំពុងតែខឹងនោះ មិនព្រមស្តាប់តាមការសម្របសម្រួលរបស់អច្ឆរិយាទេ រួចក៏ចាប់ផ្តើមការប្រយុទ្ធទៅ។ ជាលទ្ធផលអាសៀមនោះចាញ់ ហើយរបួសដៃយ៉ាងទម្ងន់។ វាក៏រត់បាត់ទៅ តែវាសន្យាថាវានឹងមកសងសឹកមិនខាន។

ស្រីបារាំងនោះបានអញ្ជើញអច្ឆរិយាទៅលើកាប៉ាល់កណ្តាលសមុទ្ទនោះ។ សាសងគ្នាលើកាប៉ាល់ អច្ឆរិយាដឹងថានាងម៉ារីណា កំនើតបារាំងសែស សញ្ជាតិសៀម ត្រូវជាស្រីរបស់ឯកឧត្តមប្រកិតពិផាត ធ្វើឲ្យអ្នកមានអារម្មណ៍ថា ទេវតាខ្មែរដែលតាមថែរក្សាអ្នក បាននាំអ្នកចូលដល់ជំហ៊ានមួយទៀតក្នុងបេសកកម្មនេះ។ គ្មានអ្វីត្រូវយូរឡើយ ម៉ារីណាដែលកំពុងស្វែងរកសេចក្តីសុខផ្លូវភេទឥតរើសមុខស្រាប់ ជួបជាមួយអ្នកដែលមានសំដីសារិកាទៀត អច្ឆរិយាដ៏អស្ចារ្យ បានបំពេញភាពស្កប់ស្កល់ឲ្យនាងបារាំងសែសនោះយ៉ាងពេញចិត្ត។

ជួនជាចៃដន្យ ចន្ថាណូ អតីតអ្នកកាន់ចង្កូតនាវា និងកាខារ៉ង អតីតអនុសេនីយឯក ដែលឥឡូវនេះពិការដៃម្ខាង បាននឹកឃើញ មករកកំណប់ក្នុងពេលនេះដែរ។ នៅឯសណ្ឋាគារ កាខារ៉ងបានមើលតាមកែវឆ្លុះ ទៅទីតាំងកំណប់ ស្រាប់តែឃើញចន្ថាណូកំពុងនៅលើនាវាមួយក្បែរនោះដែរ។ កាខារ៉ងនឹកឃើញគំនុំចាស់ រួចនឹកចង់សងសឹក។

ពេលម៉ារីណាក្រោកឡើង អច្ឆរិយាក៏លានាងទៅផ្សារប៉ាកណាម រកទិញប្រដាប់ប្រដាបន្តិចបន្តួច [ប្រដាប់ដង្ហើមមុជទៅបាតសមុទ្ទ]។ ទិញបានហើយ អច្ឆរិយាក៏ទៅក្រសួងទូរគមនាគមន៍ ហើយសរសេរទូរលេខ ឲ្យអមរាមកកាន់សណ្ឋាគារមជ្ឈឹមបូព៌ាជាប្រញាប់។

ពេលយប់អច្ឆរិយា និងម៉ារីណាទៅរាំក្នុងរង្គសាលមួយ ដែលមានមនុស្សម្នាយ៉ាងណែន។ ពេលកំពុងរាំ អាសៀមដែលអច្ឆរិយាបានបំបាក់ដៃម្ខាងនោះ លួចដាក់ថ្នាំសណ្តំក្នុងកែវស្រា។ សំណាងល្អ ពេលត្រឡប់ពីរាំវិញ ម៉ារីណាយកកែវច្រឡំ រួចក៏ងងុយដេកភ្លាម។ អច្ឆរិយានាំនាងមកនាវាវិញ ដោយនឹកសង្ស័យថាមានអ្នកលួចដាក់ថ្នាំមិនខាន។

ក្នុងពេលនាងកំពុងដេកស្តឹងក្រោមឥទ្ធិពលថ្នាំ អច្ឆរិយាក៏ឆែកឆេរបាតកប៉ាល់ និងកាបូបរបស់នាង ហើយស្វែងយល់ពីបំណងរបស់ប្រកិតពិផាតថា នឹងនាំនាងម៉ារីណា និងកូនស្រី រត់ទៅបរទេស តាមកប៉ាល់នេះ បន្ទាប់ពីបានកំណប់រួចហើយ។

ដោយប្រើប្រដាប់ដែលបានទិញពីព្រឹក អច្ឆរិយាមុជចូលទៅបាតសមុទ្ទ។ អ្នកបានរកឃើញសាកសពកប៉ាល់នោះមែន ហើយកំពុងតែស្វែងរកហិបដាក់មាសនោះ ស្រាប់ផ្លែព្រួញបានហោះចេញពីដៃចន្ថាណូ ដែលកំពុងរាវរកដែរនោះ មកជិតនឹងត្រចៀកអ្នក។ ពេលនោះអច្ឆរិយាគ្មានអ្វីការពារ ក៏រត់យករួចខ្លួន តែត្រូវខ្មាំងថែមមួយព្រួញទៀត ចំប្រដាប់សន្សំខ្យល់ ធ្វើឲ្យអស់ខ្យល់វិះនឹងក្ស័យ ដោយឡើងមកលើផ្ទៃទឹកមិនសឹងទាន់។

មកដល់កាប៉ាល់វិញ សត្រូវចាស់ដែលយូរដៃស្តាំម្ខាង ដៃឆ្វេងកាន់ពូថៅមួយ កំពុងឈរចាំស្រាប់។ ដោយឃើញថា សត្រូវរបួសដៃម្ខាង អច្ឆរិយាគិតថាជារឿងថោកទាប ដែលសម្លាប់ជនពិការ រួចក៏សុំទោសសត្រូវ ប៉ុន្តែត្រូវសត្រូវយល់ថាជាការសុំលើកលែងជីវិតទៅវិញ។ អាខ្មាំងវាលែងស្តាប់ រួចគិតតែពីកាប់ចុះកាប់ឡើង តែមិនត្រូវ ព្រោះអច្ឆរិយាគេចរហ័សដូចផ្លេកបន្ទោរ នៅពេលមួយ វាក៏កាប់ចំឈើ ហើយក៏ជាប់ពូថៅនៅទីនោះ។ ដកមិនទាន់រួច ត្រូវអច្ឆរិយាជូនមួយកណ្តាប់ដៃ ដួលខ្ពោក រួចអ្នកក៏យកពូថៅនោះ បង្ហើយក្បាលអាក្របីព្រៃ ធ្លាយខួរខ្ចាយ។

អ្នកក៏បោះសពចូលក្នុងទឹក ហើយបង្វែរកាប៉ាល់ចេញពីទីនេះឲ្យឆ្ងាយ ដើម្បីកុំឲ្យប៉ូលីសមករញ៉េរញ៉ៃនៅព្រឹកស្អែក ពេលដែលប្រទះសាកសពរួច។
ចន្ថាណូងើបចេញពីផ្ទៃទឹកវិញ ហែលសំដៅទៅច្រាំង។ ទៅដល់ភ្លាមស្រាប់តែកាខារ៉ងកំពុងភ្ជង់កាំភ្លើងហើយស្រេច។ ចន្ថាណូប្រុងដកកាំបិតតបត តែត្រូវបានទម្លាយបេះដូងប្រ៉ាវ ដោយគ្រាប់កាំភ្លើងកាខារ៉ង។

ស្អែកឡើងលោកស្នងការ និងអធិការសាម៉ាយ៉ា មកពិនិត្យសពចន្ថាណូ និងតាមដានរឿងក្តីសម្លាប់មនុស្សទាំងពីរ កាលពីយប់។
ពេលល្ងាចឡើងទើបម៉ារីណាភ្ញាក់ដឹងខ្លួន ហើយហៅរកអច្ឆរិយា។ អច្ឆរិយាទើបតែជិះឡុងបូត្រតូចមួយ មកពីណា។ បន្ទាប់ពីទុកចិត្តម៉ារីណាហើយ អច្ឆរិយាក៏ប្រាប់ពីគម្រោងស្ទួចយកកំណប់ ឲ្យម៉ារីណាដឹង ហើយឲ្យម៉ារីណាសហការណ៍ជាមួយគ្នា ដោយឲ្យនាងនៅយាមខាងលើ ពេលដែលអ្នកចុះទៅក្រោម។

ម៉ារីណាធុំក្លិនទឹកអប់ប្លែក ដែលក្លិនដូចទឹកអប់របស់ប្រកិតពិផាតប្រើ។ នាងសង្ស័យ ហើយចោទអច្ឆរិយាថាមានស្រីថ្មី តែត្រូវអច្ឆរិយាបន្លប់ពីកំណប់មហាសាល ស្រីលោភលន់នោះ ក៏បាក់ចិត្តវិញលែងសង្ស័យវិញ។ តាមពិតពេលដែលម៉ារីណាមិនទាន់ក្រោកឡើង អច្ឆរិយាបានទៅជួបអមរា នៅឯសណ្ឋាគារ នាំនាងឡើងស្ថានសួគ៌នៅទីនោះ ហើយយកនាងមកលាក់ទុក នៅបាតកប៉ាល់ ដោយកុហកនាងថានឹងនាំនាងទៅហុងកុង ព្រោះឳពុករបស់អ្នកជាពាណិជ្ជករធំនៅទីនោះ។ ឯអមរាក៏មិនស្គាល់នាវានោះ ថាជានាវាឳពុកខ្លួនទៀត។

ពេលអច្ឆរិយាចុះទឹកក្នុងបាតសមុទ្រ នាងម៉ារីណាសង្ស័យ ពីអត្តសញ្ញាណរបស់អច្ឆរិយា រួចឆែកឆេរកាបូបអ្នក។ ពេលនេះនាងដឹងថា អច្ឆរិយាជាចារបុរសដៃឯកខ្មែរ។
ពេលនាងចេញមកក្បាលនាវា ត្រូវលោកអធិការសាម៉ាយ៉ា ដែលទើបពីទឹកឡើងកប៉ាល់នេះ ខ្ទប់មាត់ពីក្រោយ ធ្វើឲ្យនាងភ្ញាក់ស្លុតស្មារតី ហើយសន្លប់បាត់ទៅ។ អធិការដែលបានសង្ស័យថា បុរសមុជទឹកនោះជាអច្ឆរិយាដែរ បានចងដៃជើងម៉ារីណាទុក ហើយអង្គុយនៅក្បាលនាវា ចាំប្រហារអច្ឆរិយា។

ដូចលើកមុនដែរ អច្ឆរិយាឃើញមានបុរសម្នាក់កំពុងជីកហិប បណ្តោយមួយម៉ែត្រកន្លះ ទទឹងកន្លះម៉ែត្រ កម្ពស់កន្លះម៉ែត្រនោះ។ អ្នកក៏គិតថា នឹងចាំប្រហារនៅខាងលើវិញ ពេលដែលជននោះស្ទូចហិបឡើងបានហើយ។ អ្នកបានឡើងមកលើទឹកវិញ ស្រាប់តែឃើញនាវាមួយទៀត រួចក៏លបឡើងលើនាវានោះ ទើបស្តាប់ឮការសន្ទនា រវាងអ្នកនៅលើនាវា និងកាខារ៉ងដែលកំពុងនៅបាតសមុទ្រ ចងហិបមាសនោះ។

កាំបិតកៃបានលបប្រហារអ្នកសន្ទនាវិទ្យុនោះចំកណ្តាលខ្នង។ សម្រែកតាមវិទ្យុ ឮដល់កាខារ៉ងដែលខាងក្រោម ធ្វើឲ្យគេដឹងថា មានអ្នកលួចប្រហារដៃគូរបស់គេហើយ។ កាខារ៉ងធ្វើហាក់ដូចមិនដឹងស្ថានភាព ព្រោះដឹងថានឹងស្លាប់ បើអ្នកនៅខាងលើកាត់ខ្សែបំពង់ដង្ហើមចេញ។ គេក៏បន្តការសន្ទនារបស់គេ ហើយបញ្ជាឲ្យអ្នកនៅខាងលើ ទាញខ្សែស្ទូចឡើង។

អច្ឆរិយាដែលចូលជំនួសកន្លែងដៃគូកាខារ៉ងនោះ ក៏ស្ទូចហិបឡើង រួចកាត់ខ្សែដង្ហើមអ្នកនៅក្នុងទឹក។
ស្ទើតែដាច់ខ្យល់ស្លាប់ កាខារ៉ងងើបមកលើវិញ ក៏ឃើញកប៉ាល់មួយទៀត ហើយដឹងថាជាកប៉ាល់របស់ឃាតក ដែលសម្លាប់ដៃគូរបស់គេ និងជាអ្នកផ្តាច់បំពង់ខ្យល់ អម្បាញ់មិញ។

កាខារ៉ងលបឡើងលើនាវាសត្រូវ គិតថានឹងរកអាវុធខ្លះ ទៅប្រហារអ្នកដែលកំពុងស្ទូចហិបមាសនោះវិញ។ គ្រាន់តែឡើងលើនាវាភ្លាម ត្រូវអធិការដាក់បីគ្រាប់ដួលខ្ពោក។ អធិការនឹកស្មានតែខ្លួនបានសម្លាប់អច្ឆរិយា ដូចបំណងហើយ ក៏ចូលចិត្តពិនិត្យមើលសព ទើបដឹងថាមិនមែន។

នៅឯនាវាម្ខាងទៀត អច្ឆរិយាអាចមើលឃើញស្ទង់ៗ ដឹងថាមានមនុស្សពីរនាក់ កំពុងប្រយុទ្ធគ្នាលើកាប៉ាល់ម៉ារីណា។ អច្ឆរិយាបញ្ជានាវាស្ទូចនោះមកជិតនាវាម៉ារីណា ហើយចោលវត្ថុធ្ងន់មួយចូលក្នុងទឹក ដើម្បីបង្វែរការចាប់អារម្មណ៍របស់អធិការ ៗក៏ស្ទុះទៅចាំប្រហារ ដោយគិតថាជាមនុស្ស ប៉ុន្តែអច្ឆរិយាឆ្លៀតពេលនោះ ក៏មកពីក្រោយ រួចភ្ជង់ផ្លែព្រួញចំកញ្ចឹងកអធិការ។

អច្ឆរិយាបញ្ជាឲ្យទម្លាក់កាំភ្លើងចុះ ហើយបែរមុខ រួចសួរអធិការថាមកមានបំណងអ្វី។ អធិការឆ្លើយថា មកចាប់ឃាតករម្នាក់ និងអាចោរម្នាក់។ គ្រាន់តែឮថា “ចោរ” ភ្លាម អច្ឆរិយាបុកភ្នែកអធិការមួយព្រួញ ហើយដកមកភ្ជង់បំពង់កដដែល ៖ “មានតែអាមនុស្សខ្វាក់ទេ ដែលនិយាយយ៉ាងនេះ ។ អាសៀមប្លន់មាសខ្មែរ អញខ្មែរមកយកមាសនេះវិញ អាណាជាចោរខ្វាក់? ចុះអា !”

រហ័សណាស់ដែរ អធិការបានបុកទ្រូងអច្ឆរិយាមួយក្បាល ខ្ទាតផ្អឹបជញ្ជាំង។ អធិការដកកាំភ្លើង បាញ់មួយគ្រាប់ តែអច្ឆរិយាគេចទាន់ ត្រូវស្មា របួសស្រាល។ អធិការប្រុងកេះកៃមួយគ្រាប់ទៀត តែផ្លៃព្រួញបានរត់មកដល់ទ្រូងអធិការ រួចបាត់ទៅហើយ។ អធិការដួលគ្រាំង តែមុននឹងស្លាប់ បានបាញ់កាំភ្លើងកាំជ្រួចឡើងលើមេឃ ជាសញ្ញាឲ្យដៃគូ។

មែន! មិនយូរសោះ កងតម្រួតជើងទឹកបានលោមព័ទ្ធកាប៉ាល់ម៉ារីណាស្រេច។ ប៉ូលីសឲ្យពេលអច្ឆរិយា៥នាទី ដើម្បីប្រគល់ខ្លួន។ ពេលនោះអ្នកបានចូលទៅមើលខាងក្នុង ឃើញម៉ារីណាកំពុងជាប់ចំណង។ អ្នកស្រាយម៉ារីណាចេញ ម៉ារីណាប្រាប់អ្នកថាបានដឹងអត្តសញ្ញាណអ្នកហើយ ប៉ុន្តែនៅតែស្ម័គ្រស្មោះជានិច្ច។ អច្ឆរិយាស្ទុះទៅបន្ទប់ខាងក្រោមនាវា រួចស្រែកឲ្យអមរាចេញមក។

អច្ឆរិយាសុំស្រីទាំងពីរឲ្យធ្វើតាមខ្លួន ដើម្បីរស់ជីវិតទាំងអស់គ្នា។ អ្នកចងស្រីទាំងពីរ ទល់ខ្នងគ្នាជាមួយនឹងដងក្តោងដ៏ខ្ពស់មួយ រួចយកកាំភ្លើងផ្ជង់នារីទាំងពីរ ហើយគំរាមលើតម្រួតជើងទឹកទាំងនោះ។ ប្រកិតពិផាតដែលកំពុងមើលតាមកែវឆ្លុះ ឃើញប្រពន្ធនិងកូនរបស់ខ្លួន កំពុងជាប់ចំណង ក៏បញ្ជាមិនឲ្យបាញ់។

អច្ឆរិយាសន្យាថានឹងឲ្យនារីទាំងពីរជិះយន្តហោះមកវិញ ក្នុង៤៨ម៉ោងក្រោយ។
លោកអគ្គស្នងការប៉ាកណាមបូរី បានព្រមានប្រកិតពិផាត ថាជារឿងក្បត់ជាតិយ៉ាងឃោរឃៅ បើសិនជាបណ្តោយអច្ឆរិយាគេចខ្លួន ប៉ុន្តែប្រកិតពិផាតមិនស្តាប់ រួចក៏ដាល់មួយដៃចំសៀតផ្កា របស់លោកអគ្គស្នងការនោះ។ ប្រកិតពិផាតក៏បញ្ជាឲ្យបើកផ្លូវ។

ពេលដឹងថាផុតគ្រោះថ្នាក់ហើយ អច្ឆរិយាក៏ថើប និងអរគុណនាងទាំងពីរ ដែលកំពុងច្រណែនគ្នា។ អច្ឆរិយាពន្លត់ម៉ាស៊ីន ពេលចូលមកដល់សមុទ្រខ្មែរហើយ។ អច្ឆរិយាបើកប្រអប់មាសឡើង។ ពេលឃើញមាស នាងម៉ារីណាកើតក្តីលោភលន់ ចង់បានមាសតែម្នាក់ឯង ខុសពីនាងអមរាដែលមិនភ្ញាក់ផ្អើលនឹងមាសសោះឡើយ។

នារីទាំងពីររៀបចំអាហារ រួចក៏បរិភោគទាំងអស់គ្នា។ បានបន្តិច ស្រាប់តែនាងម៉ារីណាក្រោកឈរ ភ្ជង់កាំភ្លើងលើអ្នកទាំងពីរ។ ម៉ារីណាបាញ់ពីរគ្រាប់ទម្លាយទ្រូងនាងអមរាមុនគេ រួចហើយបោះកាំភ្លើងនោះចោល ព្រោះអស់គ្រាប់ ហើយក៏រើសយកកាំភ្លើងមួយទៀត។ ចំណែកឯនាងអមរាដ៏ស្មោះស្ម័គ្រនោះវិញ ពេលកំពុងស្ថិតនៅក្នុងរង្វង់ដៃរបស់អច្ឆរិយាហើយ ក៏ខំត្រដរខ្យល់ បួងសួងយ៉ាងអណោចអធម៌ គួរឲ្យខ្លោចចិត្តថា ៖ “អូនស្លាប់ក្នុងហត្ថាបងអច្ឆរិយាយ៉ាងនេះ អូនត្រេកអរណាស់! ជាតិក្រោយ អូនសូមសច្ចាធិដ្ឋាន បួងសួង សូមឲ្យព្រះអាទិទេពបង្កើតអមរាជា “នារីខ្មែរ” ហើយឲ្យបានជាគូរួមវាសនា… អស់កាលអនន្ត ជាមួយបងអច្ឆរិយា … កំពូល …ដួងចិត្ត… ពុទ្ធោ ! … ពុទ្ធោ !…”

កាំភ្លើងដែលម៉ារីណាកំពុងកាន់នោះ ជាកាំភ្លើងតកាណុង ខ្ទប់សំឡេង របស់ខ្មោចអធិការសាមាយ៉ា ដែលពេលអធិការនោះដួល កាំភ្លើងនេះបានបោក បាក់បំពង់ត្រែខ្ទប់សំឡេងរួចទៅហើយ។ អច្ឆរិយាទូន្មានម៉ារីណាថាវានឹងផ្ទុះសម្លាប់នាងវិញ បើសិនជាកេះកៃ ប៉ុន្តែត្រូវនាងយល់ថាជាល្បិច មិនព្រមស្តាប់ ក៏កេះកៃមែន ហើយក៏ផ្ទុះទម្លាយបំពង់កនាងមែន។

អច្ឆរិយាលុតជង្គង់ចុះចំពោះសពអមរា ទឹកភ្នែករលីងរលោង អាណិតដល់នាង ដែលបានបួងសួងឲ្យជួបអ្នកគ្រប់ជាតិ…..

h1

Shouldn’t have whined

March 28, 2008

It has now been a regular habit which the teamwork at Ponleu Sokhapheap need to get a volunteer to work for 1 to 3 hours a day. And I have not been having so much inspiration to work because I really don’t want to see that volunteer working. When I arrived at the office I sometimes spoke to myself, “Hmmm, if you really have to work, I’d rather that you worked in the morning because it is not so hot.”

And yes! It seemed like my thought had been reported. I wondered, “Hee, is this a divine-ear government? How could you hear my thought?” I started work; and it was just nearly 9am and, “Tit! Tit!…” the UPSs in the organization screamed altogether. “OK, go on your song, Mr UPS. I need to go down stair for recharging.”

After having sipped the morning coffee, I was now very well like superman (wearing trousers over underpants, not underpants over trousers like the silly superman in the movie) again. Taking The Cambodia Daily and scanning through for some interesting titles, I heard the mentioned volunteer starting his performance. I looked at him and gave some verbal reward, “Ah buddy, earlier you work occasionally. Now you work every day. I am expecting that you may be promoted as a fulltime staff. And then that I would die soon because I almost get sick sometimes when I work without air-con for few hours.”

It is said that Buddha will not open his eyes watching a man dying. Seeing our suffering, he ultimately revived the air-con to substitute the exhausted fan. “Gosh! It is 11am already! Excellent job, government.” Spending one more hour to work, we were able to go for lunch.

At the maximum heat, the Sun was perfectly generating his marvelous power to kill all creatures on earth. I could smell my body burning when I arrived at my smallest home of the year. Walking pass by the radio, I heard a piece of news about the shortage of water use at an area in the suburb. The exact speech of a villager was also reported. She said she hadn’t got enough water. They only let her use water for some times in a day. At this point, I interrupted and protested her angrily, “Oh no, why don’t you get some water containers to make some reserves? I can’t see it is really a crisis! You shouldn’t have whined about this. Look at my problem, how can I get a container to reserve the electricity? OK, no matter how I protest, you are not listening to me. I’d better have my lunch.”

My sister joined the lunch. I asked her if the area she worked had been experiencing the same problem. Then she asked me as if she had had a solution, “Do you want permanent electricity?” “Hee, why not?” I answered her eagerly, expecting for a way out. “Then you just move your office to be near Lork Thom’s [1]. They won’t cut the electricity off in such location.” “Onh?!” I got shot by an arrow, but I managed to recover, “But my workplace is near Mohamontrey pagoda. There are many Lork Thom [2] there; why do I still have the electricity cut off every day?” “Onh?! Silly!….”


[1] Lork Thom here means a very high rank of government official.

[2] Lork Thom here means a very high rank of monk in a pagoda. In spoken language it is usually referred to a high rank government official.

h1

ប៉ុណ្ណឹងក៏ឆោឡោដែរ

March 26, 2008

ដោយវាបានក្លាយទៅជាទម្លាប់ដ៏ទៀងទាត់ទៅហើយ ដែលក្នុង១ថ្ងៃក្រុមការងារ​របស់អង្គការ​ពន្លឺសុខភាពត្រូវតែសុំបុគ្គលិកស្ម័គ្រចិត្តម្នាក់ឲ្យធ្វើការពី១ម៉ោង ទៅ៣ម៉ោង អញ្ចឹងហើយ​បានជាពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំជិះម៉ូតូទៅធ្វើការទាំងគ្មានកម្លាំងចិត្ត ព្រោះខ្ញុំពិតជាមិនចង់ឃើញ​បុគ្គលិកម្នាក់នោះធ្វើការសោះ។ ពេលទៅជិតដល់ ខ្ញុំគិតថា “ហ៊ឹម… បើសិនជាឯងត្រូវ​ធ្វើការមែន គួរតែធ្វើពេលព្រឹកឲ្យហើយទៅ ព្រោះវាមិនសូវក្តៅ”។

មែន! ដូចមានពីណាទៅរាយការណ៍ចឹង ខ្ញុំក៏ឆ្ងល់តែម្នាក់ឯង “យី នេះគេហៅថារដ្ឋាភិបាល​ត្រចៀកទិព្វទេដឹង? ឯងនិយាយតែម្នាក់ឯងសោះហ្នឹង ម៉េចក៏ដឹង?” អង្គុយធ្វើការមិនទាន់ដល់​ម៉ោង៩ស្រួលបួលផង ស្រាប់តែ “ទីត! ទីត!…” សម្រែកយូភីអេសទាំងអស់ស្រែកព្រមៗគ្នា យ៉ាងទ្រហ៊ឹងអឺងកងពេញផ្ទៃអង្គការ។ “អូខេ ស្រែកបន្តិចទៀតទៅ ខ្ញុំចុះទៅរកសាកថ្ម​បន្តិចសិន”។

ក្រោយពីបានក្រេបដំណក់កាហ្វេមណ្ឌគីរីប៉ុន្មានជីពមក ខ្ញុំក៏មានអារម្មណ៍ភ្លឺថាឡើងវិញដូចស៊ុពើមែន (ស្លៀកខោវែងខាងក្រៅ បាទ! មិនមែនស្លៀកលីអូខាងក្រៅដូចស៊ុពើមែនឡប់ៗក្នុងកុនទេ)។ ខ្ញុំទាញឃែមបូឌាឌេលីមកអានត្រួសៗ គ្រាន់តែនឹងបានតាមដានសភាពការណ៍ស្រុកទេស ស្រាប់តែឭសំឡែងរោរិឡើងញ័រព្រះធរណី ខ្ញុំក៏សម្លឹងទៅកាន់ម៉ាស៊ីនភ្លើងដែលកំពុងធ្វើការ​យ៉ាងស្វាហាប់នោះ ហើយគិតថា “ឱ! អាសម្លាញ់ហ្ហើយ កាលពីមុនឯងធ្វើការយូរៗម្តង អាឡូវឯងធ្វើការរាល់ថ្ងៃតែម៉ង សង្ស័យតែបន្តិចទៀតឯងត្រូវតម្លើងឋានៈជាបុគ្គលិកពេញសិទ្ធិ​នៅទីនេះទេ… បើអញ្ចឹងមែន គ្នាប្រាកដជាស្លាប់មិនខានឡើយ ព្រោះគ្រាន់តែអត់ម៉ាស៊ីន​ត្រជាក់២ ៣ម៉ោង គ្នាសឹងឈឺម្តងៗទៅហើយ…”។

គេថាទេវតាពិតជាមិនបើកភ្នែកមើលមនុស្សស្លាប់មែន។ ការអត់ធ្មត់ធ្វើការទាំងក្តៅ​ ហប់​ អន្ទះអន្ទែង ទីបំផុតទេវតាក៏បានប្រស់ម៉ាស៊ីនត្រជាក់ឲ្យរស់ឡើងវិញ ដើម្បីមកធ្វើការជំនួស​កង្ហារដែលកំពុងបក់ទាំងល្ហិតល្ហៃ។ “ម៉ែអើយជួយកូនផង! ម៉ោង ១១ ហើយហ្នឹង?! អស្ចារ្យណាស់ហ្នៀក…”។ បន្តការងារបានបន្តិច ក៏ដល់ម៉ោងរកបាយទឹកល្មម។

កណ្តាលថ្ងៃត្រង់ ព្រះសុរិយាប្រឹងបញ្ចេញរិទ្ធយ៉ាងអស់ដៃ ដោយគ្មានប្រណីសត្វដែលកំពុងចរ​តាមផ្លូវបន្តិចសោះឡើយ។ ទំរាំតែដល់ភូមិគ្រឹះដ៏សែនតូចគ្មានគូប្រៀប ខ្ញុំឯណេះសឹងតែខ្លោច​ឈ្ងៀម​ទៅហើយ។ គ្រាន់តែចូលដល់ផ្ទះបន្តិចខ្ញុំក៏ឮព័ត៌មានពីក្នុងវិទ្យុអំពីការឆោឡោ ផ្អើល​ពីការខ្វះទឹកប្រើនៅតំបន់មួយឯជាយក្រុងភ្នំពេញ។
ក្នុងវិទ្យុដដែល​ក៏​ថែម​ទាំង​បាន​ផ្តល់​ជូននូវបទសម្ភាសន៍ជាក់ស្តែងជាមួយនឹងប្រជាជន​ក្នុងតំបន់​នោះដែរ។ គាត់ថាគាត់មិនបានទទួលការផ្គត់ផ្គង់ទឹកជាប់លាប់ទេ។ គេបើកទឹកឲ្យគាត់ប្រើ​ក្នុង១ថ្ងៃតែប៉ុន្មានម៉ោងអីទេ ហើយមិនទៀងទាត់ឡើយ។ ដល់ចំណុចនេះភ្លាម ខ្ញុំក៏ស្ទុះទៅ​ខ្ទប់មាត់វិទ្យុនោះ ហើយធ្វើការជំទាស់តបតវិញថា “ឱ! អុំហ្ហើយអុំ អុំអែងមិនចេះរកពាង រកអាង រកអីស្តុកទឹកទុកទេអី ពេលគេបើកឲ្យប្រើហ្នឹង?!? ប៉ាប៉ិនហ្នឹងខ្ញុំថាមិនមានអីគួរដល់ថ្នាក់​ឆោឡោឆ្លេឆ្លារបៀបនេះនោះទេ។ ទឹក អុំអាចបូមទុកប្រើបាន ចុះខ្ញុំហ្នៀក តើខ្ញុំអាចរកពាង រកអាងពីណាមកបូមភ្លើងទុកប្រើបាននោះ?!…”

“ណ្ហើយនិយាយយ៉ាងម៉េចក៏អុំស្តាប់ខ្ញុំមិនឮដែរ ញ៉ាំបាយវិញ។” បងស្រីខ្ញុំក៏ចូលរួមជាមួយខ្ញុំ។ ខ្ញុំសួរបងខ្ញុំថានៅកន្លែងគាត់មានដាច់ភ្លើងញឹកញាប់ឬអត់ កន្លែងធ្វើការខ្ញុំដាច់ភ្លើងរាល់ថ្ងៃហើយ ឥឡូវហ្ន៎។ បងខ្ញុំសួរវិញហាក់ដូចជាមានដំណោះស្រាយសមរម្យ “ឯងចង់មានភ្លើងប្រើ​ជាប់មែនទេ?” “យី ម៉េចក៏អត់?” ខ្ញុំឆ្លើយតបវិញយ៉ាងអន្ទះសារ នឹកស្មានថាមានមធ្យោបាយអី។ “ចឹងឯងប្តូវផ្ទះទៅនៅម្តុំៗផ្ទះលោកធំទៅ គេមិនផ្តាច់ភ្លើងម្តុំហ្នឹងទេ។” “អុញ?!” ខ្ញុំត្រូវមួយផ្លែព្រួញយ៉ាងដំណំទាំងថ្ងៃត្រង់ តែខ្ញុំព្យាយាមដណ្តើមយកកិត្តិយសមកវិញ ដោយធ្វើការតស៊ូមតិបន្ថែមថា “ចុះកន្លែងធ្វើការខ្ញុំនៅជិតវត្តមហាមន្ត្រីហើយត្ហា៎ ក្នុងវត្តហ្នឹងសុទ្ធតែលោកធំម៉ាកា-នហ្ហ៎ មិនខ្វះរ៉េ ម៉េចបានដាច់ភ្លើងហ័លង៉ៃ?” “អុញ?! ឡប់….!”

h1

មានន័យថាម៉េច?

March 9, 2008

ម្សិលមិញខ្ញុំជិះម៉ូតូទៅសាលា។ ខ្ញុំដូចជាកំពុងតែកំសាន្តភ្នែកនិងអារម្មណ៍ជាមួយនឹងរូបភាពដែលខ្ញុំឃើញនៅតាមដងវិថី។ ភ្នែកខ្ញុំវាអរគុណខ្ញុំ ដែលនាំវាមើលស្រីៗស្អាតៗ មានខ្លះទៅ រាងតូចច្រឡឹងៗផស់គេ ជិះម៉ូតូទៅរៀនដោយទឹកមុខញញឹមប្រឹមប្រិយ ក្នុងសំលៀកបំពាក់យេយេទាន់សម័យ ខ្ញុំក៏និយាយជាមួយក្មេងស្រីទាំងនោះថា “អេ ក្មួយៗពូ ខំរៀនឮនៅ? ស្អាតៗចឹងបើរៀនពូកែទៀតឡូយដល់ហើយ ហើយចូលឲ្យដល់ក្នុងថ្នាក់ឮនៅ? កុំនៅតាប៉ែ ក្បែររបងសាលា វាអាក្រក់មើល បើត្រូវទៅណា ទៅៗ កុំនៅឲ្យខូចសណ្តាប់ធ្នាប់ និងខូចសតិអារម្មណ៍ដល់មាតាបិតាទាំងឡាយដែលគាត់ជិះកាត់ ហើយគាត់គិតដល់កូនគាត់ដែរហ្នួក។” សូមបញ្ជាក់ថាខ្ញុំនិយាយក្នុងពោះទេ បាទ ពីណាទៅហ៊ាននិយាយចឹងៗជាមួយក្មេងស្រីដែលគួរឲ្យស្រឡាញ់ទាំងអស់នោះ? ព្រោះនិយាយចឹងវាដូចថាឲ្យគេដែរ ទោះជាតាមពិតក្មួយស្រីទាំងនោះខំប្រឹងរៀនក៏ដោយ។

ជិះបន្តិចទៀត ខ្ញុំក៏ឃើញនារីមួយចំនួនកំពុងជិះចេញពីធ្វើការជាមួយនឹងសំលៀកបំពាក់អ៊ុតយ៉ាងស្អាតភ្លឹងៗ បើស្រមោចហ៊ានវាតោង ត្រូវធ្លាក់បាក់កមិនខាន។ ម្នាក់ៗមានរូបសម្ផស្សស្រស់ស្អាត គួរចាប់ចិត្តចេតនាដល់ហើយ។ ខ្លះទៀតក៏មានប្តីគេឌុបអោបចង្កេះគ្នាឡើងខ្វិតគួរ ជាទីច្រណែនពន់ពេក នឹកឡើងថាមិនដឹងជាខ្ញុំហ្នឹង មានថ្ងៃហ្នឹងដែរទេហ្ន៎? ចាស់ទៅៗហើយ…។

ដូចជាចៃដន្យណាស់ដែរ ខ្ញុំឃើញពួកម៉ាកខ្ញុំម្នាក់ដែលបែកគ្នាជិតមួយទសវត្សរ៍ទៅហើយ វាកំពុងស្ថិតក្នុងសំលៀកបំពាក់អ្នកធ្វើការ ជិះម៉ូតូអាគ្លិកស៊េរីថ្មី សក់វាលាបចាហួយឡើងភ្លឹង ធ្វើឲ្យស្រីៗម៉ាចំនួនជ្រុលចង្កូតម៉ូតូស្ទើតែកិនគ្នាម្តងៗ ចំឡែកអីក៏មានយាយចាស់ម្នាក់ អាឡៃតាមើលវា ភ្លេចមើលស្តុប ក៏ធាក់កង់ឆ្លងផ្លូវទាំងភ្លើងក្រហម រួចក៏បណ្តាលឲ្យមាន គ្រោះថ្នាក់ចរាចរយ៉ាងអណោចអធម ព្រោះគាត់បានជិះទៅកិនស៊ីក្លូ ធ្វើឲ្យក្រឡាប់ស៊ីក្លូ ហើយយាយនោះក៏ហោះផ្លោងស្ទុយ ដូចស៊ីឡុងនីក្នុងរឿងអ្នកក្លាហានឥន្រ្ទីយ៌ទេព រួចក៏ធ្លាក់ សង្កត់លើតាស៊ីក្លូដ៏កំសត់នោះទៅ។
ខ្ញុំជាសាក្សីផ្ទាល់ភ្នែកនឹងព្រឹត្តិការណ៍នេះ បានចុះទៅធ្វើការសម្របសម្រួលស្ថានភាព។ “អូ ស្លាប់ហើយ គ្មានរស់ទេតាអឺយ…!” ខ្ញុំស្រែកដោយក្តីអាណិត និងអស់សង្ឃឹម ពេលឃើញមុខរបស់តាឡើងក្រហមឆ្អៅ។ ខ្ញុំក៏ស្ទុះទៅជួយលើកយាយចាស់ដ៏គួរឲ្យអាណិត ស្រាប់តែឃើញទឹកមាត់ស្លាគាត់នៅស្រក់តក់ៗលើមុខតាស៊ីក្លូ “អូ តា មិនអីទេ… ម៉ោតា ខ្ញុំជួយលើក”។

យី អត់មានរឿងអីសោះ គ្រាន់តែសម្លឹងមើលខ្លាំងពេកក៏មានគ្រោះថ្នាក់ដែរហ្ន៎។ “យាយ យាយដឹងថាយាយខុសអត់? យាយឆ្លងភ្លើងក្រហមណា?” ។ យាយឆ្លើយតបខ្ញុំវិញដោយទឹកមុខស្រពាប់ស្រពាន “អូ អាចៅយាយអាឡៃតាមើអាចៅ ដ៏សង្ហាមួយម៉ិញនោះ យាយនឹកដល់ចៅយាយដែលមិនចេះធ្វើការ ចេះតែទារលុយពីយាយ យកទៅដើរលេង។ វាប៉ាប៉ិនគេប៉ាប៉ិនឯងដែរ តែវាចោលម្សៀត។ និយាយឲ្យអស់តាម៉ងទៅ វារៀនចេះច្រើន សឹងអីហ្នឹង តែវាគិតតាពីដើរ មិនរកការធ្វើ! ហ៊ឹម…” “ណ្ហើយ យាយកុំពិបាកចិត្តពេក ទិចទៀតវាគង់ដែរភ្ញាក់ខ្លួនទេ តោះខ្ញុំជួយដាក់ច្រវ៉ាក់កង់ឲ្យ” “អើអាចៅ តែយាយស្លាប់ទៅ វាដឹងខ្លួនហើយ!” “អុញ!?! ខ្ញុំអត់មានថាចឹងហ្នា៎ យាយ!?”។

ខ្ញុំក៏បន្តការកំសាន្តរបស់ខ្ញុំទៀតដោយក្តីសោមនស្ស។ ខ្ញុំគិតថា “យ៉ា ឡូវគេតែងខ្លួនស្អាតៗដល់ហើយ។” ស្រាប់តែភ្លាមនោះការរំពឹងគិតរបស់ខ្ញុំបានរលាយសូន្យដូចអំបិលម្រេចត្រូវពងទាស្ងោរ។ ខ្ញុំបានឃើញយុវជនម្នាក់ជិះម៉ូតូមកបញ្ច្រាស់ទិសខ្ញុំ។ យុវជនដ៏កាលីបម្នាក់នោះ កំពុងតែជិះម៉ូតូអាគុបយ៉ាងរំភើយផាយផាត់តែម្នាក់ឯង ភ្នែកសម្លឹងមើលជន្នានុជនដែលកំពុងចរយាត្រាតាមវិថី ស្រដៀងនឹងខ្ញុំដែរ តែទាស់ត្រង់ថាវាហ្នឹងមើលម៉ាភ្លែតធានាថាដូចអឺរុបតាម៉ង។ សក់ក្បាលវា ម៉ែ! លាបពណ៌លឿងច្រាល បើតាមការរាយការណ៍ពីភ្នាក់ងារឌីហ្សាញ គាត់ថាពណ៌ហ្នឹងបើយើងលាយវាតាមស៊ីអឹមវ៉ាយខេ គឺសូន្យសូន្យម្ភៃសូន្យ តែគាត់បញ្ចាក់ទៀតថាពណ៌នេះ បើបោះពុម្ពគឺពិបាកណាស់ ព្រោះវាមានចំណាំងផ្លាតភ្លឺផ្លេកៗ ដូចសុវណ្ណពេលត្រូវនឹងកាំរស្មីនៃព្រះអាទិត្យដែលហៀបនឹងអស្តង្គតទៅ។ បើនិយាយពីពន្លឺចាំងវិញ វាហាក់ដូចជាបាតុភូតសូរគ្រាសចឹង ហើយបើឲ្យជិះកាប៉ាល់ហោះមើលពីលើម៉ោ ឬក៏មើលតាមផ្កាយរណបចាប់ឲ្យចំកម្ពុជា ភ្នំពេញ ត្រង់ម្តុំស្តុបសន្ធរម៉ុកវិញហ្ហេ ធានាថាឃើញក្បាលអន្ទិតហ្នឹងមុនគេ។

បើនិយាយទៅគួរឲ្យសរសើរគាត់ដែរ អស់គេគ្រប់គ្នា ក៏ដូចជាខ្ញុំដែរ ជិះម៉ូតូដៃពីរ តែអន្ទិតហ្នឹងឡូយអស់ស្ទះ ជិះម៉ូតូតាដៃមួយហ្ហេ ដៃមួយទៀតកាន់បារីជក់ហ្ហ៎ ចំណេញជាង។ យុវជនដែលមានសំបុរឡើងល្ងិតឈឹងដូចមេឃរកភ្លៀង៧មេនេះ លើកបារីជក់ដោយក្រសែភ្នែកចោលទៅលើអ្នកជិតខាងគាត់ ក្នុងន័យមួយដ៏សែនពិបាកពន្យល់រ៉ាយរ៉ាប់ គឺហាក់ដូចជាអ្នកនៅជុំវិញ គាត់ហ្នឹងសុទ្ធតាជំពាក់លុយគាត់ចឹង ឬគេទាំងអស់គ្នាហ្នឹងមិនស្មើគាត់អីម៉ាទិចសោះ។ ខ្ញុំក៏គិតថា “យី ចុះអ្នកកាលីបម្នាក់នេះអីក៏ចំឡែកខុសគេខុសឯងម៉េះ? ធើ្វចឹងៗបានតាគេហ្នឹង កូនសេដ្ឋី ឧកញ៉ា សាច់ឈាមស្រស់ថ្លាអីទៅ វាសមមើលខ្លះ ចុះឯងហ្នឹងវាស្អីដែរ ជិះម៉ូតូយ៉ាងកាចាសហ៍ ពណ៌ងងឹតតែសក់ភ្លឺដូចរន្ទះ ជិះម៉ូតូជើងឡើងកោង ដៃកាន់បារីជក់ដូចមនុស្សពាលជាគ្នា សម្តែងឬកដូចអស់គេរាល់គ្នានោះជាសំរាម ធើ្វចឹងមានន័យថាម៉េច?….”